Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅ​តំបន់ក្រហម ទទួល​ឱសថចិន​ អាជ្ញាធ​រ​ចុះចែក​ដល់​ខ្នង​ផ្ទះ

បានផុស

នៅ

ខេត្តសៀមរាប៖ អាជ្ញាធរមូលដ្ឋាននៃតំបន់ក្រហមក្នុង​ក្រុងសៀមរាបនិយាយថា ការចែកឱសថ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃវិធានការសំខាន់ទាំង៣ ដែល​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្រ្តសង្កាត់ចំនួន៤នៃក្រុងសៀមរាប រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ កំពុងបើក​យុទ្ធនាការចែកឱសថដែលមានឈ្មោះថា លៀនហ័រ ឈីងវីន ( Liaonian Qingwen Capsules ) ដែល​ឱសថទាំងនេះទើប​បានបញ្ជូនមកដល់ខេត្តសៀមរាប តាមរយៈនៃការបែងចែករបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ នៃសង្កាត់គោកចក ក្រុងសៀមរាប បានដឹកនាំក្រុមការងារ ក្នុងយុទ្ធនាការចែកឱសថទាំងនេះ តាមខ្នងផ្ទះជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់។ លោកបញ្ជាក់ថា អ្នកជំនាញវេជ្ជសាស្ត្រនៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់ដល់ក្រុមការងារឲ្យបានយល់ដឹងថា ឱសថនេះជាប្រភេទថ្នាំព្យាបាលជំងឺ​ដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក និងការពារការរលាកសួតជាដើម អាចថាជាថ្នាំព្យាបាលជម្ងឺផ្តាសាយ ដែលអាការៈទាំងនេះ វាដូចគ្នាទៅនឹងអាការៈសង្ស័យនៃជម្ងឺកូវីដ-១៩។  វាមិនមែនជាថ្នាំព្យាបាលជម្ងឺកូវីដ-១៩នោះទេ តែវាមានគុណប្រយោជន៍ដល់ការកាត់បន្ថយហានីភ័យ នៃការឆ្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍។

ភូមិត្រពាំងសេះ ស្ថិតិប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង២ពាន់គ្រួសារ ស្មើនឹងជិត១ម៉ឺននាក់ បើរាប់ទាំងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀត ការចែកថ្នាំនេះនឹងអាចកើនដល់ជាង១ម៉ឺននាក់ ដែលក្នុងម្នាក់ៗត្រូវបានទទួលថ្នាំនេះ ពិសាក្នុងរយៈពេល៥ថ្ងៃ ១ថ្ងៃ៣ពេល និងត្រូវពិសាឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា។

លោកបានបញ្ចាក់ឲ្យដឹងថា  យុទ្ធនាការនេះគឺជាសកម្មភាពតែមួយក្នុងតំបន់ក្រហមនៃក្រុងសៀមរាប ដែលពិតជាត្រូវបានខិតខំជម្រុញការចែកថ្នាំនេះនៅបណ្តាគ្រប់ភូមិសង្កាត់ទាំងអស់ឲ្យបានលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋអ្នកប្រើប្រាស់។ តាមរយៈនៃការផ្តល់ឱសថនេះ ក្នុងនាមប្រជាពលរដ្ឋ លោកសង្ឃឹមថា តំបន់ក្រហមនឹងត្រូវដកចេញពីក្រុងសៀមរាបក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលចងចាំមិនអាចបំភ្លេចបាន គឺឧបការគុណដ៏ធំធេង នៃសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាបនិកយុទ្ធសាស្រ្តកម្ពុជា ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

បើតាមប្រភពដំណឹងចេញពីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី លី វណ្ណៈ មន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ឱសថ លៀនហ័រ ឈីងវីន ត្រូវបាននាំបញ្ចេញពីឈ្លាំងឱសថមន្ទីរសុខាភិបាលខេត្ត ទៅកាន់មូលដ្ឋានគោលដៅតាំងតែពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រីបានឲ្យដឹងបន្ថែមតាមទូរសព្ទដែរថា ស្រុកពួក អាចជាគោលដៅបញ្ជូនឱសថទាំងនេះផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម