ព័ត៌មានជាតិ
ផ្ទុះកំប៉ុងហ្គាសនៅផ្ទះបាយ បង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះ១ខ្នង អស់គ្មានសល់
ផ្ទះ១ខ្នង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដែលបង្កឡើងដោយសារការ ផ្ទុះកំប៉ុងហ្គាសនៅផ្ទះបាយ បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង ១០ និង៥នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័នេះ បានបណ្តាលឲ្យឆាបឆេះផ្ទះ១ខ្នង ទំហំ៧មx៩ម ធ្វើពីឈើលើថ្មក្រោម ប្រក់ស័ង្កសី។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ិច សារី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។ក្នុងនោះ ក៏បានធ្វើឲ្យខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះទាំងស្រុងផងដែរ។ ចំពោះមូលហេតុ នៃការឆាបឆេះនេះ បណ្តាល មកពីផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះបាយ។
ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ សមត្ថកិច្ចបានចេញឡានពន្លត់អគ្គិភ័យ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបគ្រប់គ្រងស្ថានភាពបាន មិនរាលដាលដល់ផ្ទះអ្នកដទៃ ហើយមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


