ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែត ភ្លៀងនៅតែបន្តធ្លាក់ ក្នុងកម្រិតខ្លាំង អាជ្ញាធរប្រាប់ឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន
កម្រិតទឹកភ្លៀងនៅក្រុងប៉ោយប៉ែត នៅតែបន្តធ្លាក់ខ្លាំង បណ្ដាលឱ្យជនលិចលំនៅឋាន ផ្លូវមួយចំនួនក្នុងក្រុង ខណៈដែលទឹក តាមអូរព្រំដែនឡើងខ្ពស់ រហូតឈានដល់ ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព។

អាជ្ញាធរក្រុងប៉ោយប៉ែត គ្រប់ជាន់ថ្នាក់ បានខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល។
រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមការណែនាំរួមមាន ជួយការសំរាមតាមមុខលូ តាមមុខផ្ទះរៀងខ្លួន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យលេងទឹក សត្វមានពិស និងទុកដាក់ទំនិញ សម្ភារប្រើប្រាស់ ត្រូវរៀបចំខ្សែភ្លើង ឬបិទចរន្តអគ្គិសនី និងហាមទៅលេងទឹកតាមកន្លែងមានទឹកហូរខ្លាំង។

សូមជំរាបថា រយៈពេលពីរថ្ងៃហើយ គឺចាប់តាំងពីថ្ងៃទី១៩ មកទល់ថ្ងៃទី២០នេះ សន្ទុះទឹកភ្លៀងបានធ្លាក់មកយ៉ាងធ្ងន់ធ្ងរ បង្កឲ្យលិចរាល់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវជាតិតូចធំ នៅក្នុងក្រុងប៉ោយប៉ែត បានរងនូវការលិចលង់ទាំងស្រុងតែម្ដង មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋដែលរស់នៅតាមអូរព្រំដែនកម្ពុជាថៃ កំពុងត្រូវបានអាជ្ញាធរជម្លៀសមកពីទួលសុវត្ថិភាពជាបណ្ដើរៗហើយ ដោយមានកងកម្លាំងទាហាន ប៉ូលិស ប៉េអិម បានចូលរួមសង្គ្រោះប្រជាពលរដ្ឋយើងផងដែរ។

ផ្លូវជាតិលេខ ៥ ដែលមានប្រវែង ២០០ម៉ែត្រកំពុងតែរងនូវការលិចលង់ទាំងស្រុងនៅចំណុចក្នុងភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយនៅតាមបណ្ដាលផ្លូវបេតុងតូចធំស្ទើរ ៩០ ភាគរយ៕



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


