ព័ត៌មានជាតិ
សាលាជាង១០០នៅខេត្តតាកែវបើកដំណើរការសាកល្បងថ្ងៃដំបូង
រដ្ឋបាលខេត្តតាកែវបានប្រកាសបើកដំណើរការសាកល្បងសាលារៀនថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាបនៅទូទាំងខេត្តជាថ្ងៃដំបូងប្រមាណជាង១០០សាលា ហើយគ្រោងនឹងបើកជាបន្តបន្ទាប់ទៀតទៅតាមស្ថានភាពជាក់ស្តែង។

ថ្លែងក្នុងឱកាសបើកសាលារៀនជាលើកដំបូងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ នៅវិទ្យាល័យ សុខ អាន ១ឧសភា លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឱ្យដឹងថា មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប ដែលអនុញ្ញាតឱ្យដំណើរសិក្សាមានចំនួន ១១២សាលា ក្នុងនោះមានវិទ្យាល័យ៤១សាលា អនុវិទ្យាល័យ ៦៣សាលា និងសាលាឯកជន០៨សាលា។
លោកប្រធានមន្ទីរអប់រំខេត្តបានបន្តថា ចំណែកសាលាចំនួន៨៣៧សាលា ក្នុងនោះ មានមេត្តយ្យរដ្ឋ២៩៧សាលា និងមេត្តយ្យឯកជននិងមេត្តយ្យសហគម ១២៦សាលា បឋមសិក្សា ចំនួន ៣៨១សាលា និងសាលាឯកជន១៨ អនុវិទ្យាល័យរដ្ឋ ០៣សាលា និងវិទ្យាល័យរដ្ឋ ១២សាលាត្រូវសិក្សាតាមរយៈពីចម្ងាយ ឬតាមប្រព័ន្ធអេឡិច ឬការចែក សន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាមបែបចម្រុះ ។

លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវបានធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្សលោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រង សាលារៀននីមួយៗ ត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។
អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមចូលរួមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនទាំងគ្នា ដើម្បីការពារខ្លួនយើង គ្រួសារយើង សហគមន៍ យើងកុំឲ្យឆ្លងកូវីដ១៩ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


