Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ជន់លិចផ្ទះពលរដ្ឋ នៅភូមិផ្ទះស្បូវ ខេត្តប៉ៃលិន

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន ចំនួន៣គ្រួសារ បានទទួលរងការជន់លិចពីទឹកភ្លៀង កាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា​៖ ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៣​ខ្នង​ផ្ទះ ត្រូវបាន​ជំនន់​ទឹកភ្លៀង ជន​លិច កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះ​នោះទេ ហើយ​ការ​ជន់​លិច​នេះ ក៏​ព្រោះតែ​ផ្ទះ​របស់​ពួកគាត់​នៅ​តំបន់​ទំនាប​ជាងគេ សូម្បីតែ​ធ្លាក់ភ្លៀង​ល្មមៗ ក៏​បណ្តាល​ឲ្យ​ជន​លិច​ដែរ​។

ការបញ្ជាក់​របស់លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បែបនេះ ខណៈដែល​លោក អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៃ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មានប្រសាសន៍​បន្តថា បើ​គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​ត្រង់នេះ ស្ថានភាព​ទឹក បាន​ស្រក​វិញ​ជា​បណ្តើរៗ​ហើយ ចំណែក​សំណង់​ទ្វារ​ទឹក​ទាំងអស់ ដែលមាន​ក្នុង​អូរ​ដូចជា៖ សំណង់​ធារាសាស្ត្រ​កូនដំរី សំណង់​ទ្វារ​ទឹក​ផ្ទះស្បូវ និង​សំណង់​ទ្វារ​ទឹកអូរ​ដូនតា ក៏ត្រូវ​បាន​បើក​បន្ថែមទៀត ដើម្បី​ដោះ​ទឹក ត្រៀម​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតឡើង​ក្នុងភូមិ​កូនដំរី ភូមិ​ផ្ទះស្បូវ និង​ភូមិ​ព្រៃ​សន្ទះ នៃ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

ជាមួយគ្នានេះដែរ​ លោក​ប្រធាន​មន្ទីរ ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពេល​មាន​ទឹកជំនន់ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ ជាពិសេស​អាជ្ញាធរ ក៏​និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​ផងដែរ​៕

អត្ថបទ៖ សេង​សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម