ព័ត៌មានជាតិ
ចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ រកឃើញវិជ្ជមានកូវីដ៦នាក់ ក្នុងចំណោមមនុស្ស៤៣នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបើកល្មើសនឹងបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន៤៣នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចហាងយីហោ ខារ៉ាអូខេគ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេសបន្តបិទអាជីវកម្មផ្សេងៗ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងរង់ចាំសេចក្តីសម្រេចត្រូវបន្តទៀតរឺយ៉ាងណាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តែផ្ទុយទៅវិញទីតាំងខាងខាងលើបែជាល្មើសលួចបើកទទួលភ្ញៀវចូលច្រៀងកម្សាន្ដ និងមាននារីៗអង្គុយកំដរទៀតផង។
នៅថ្ងៃចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ទើបកម្លាំងចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងខាងលើពិតជាមានលួចបើកទទួលភ្ញៀវពិតប្រាកដមែនទើបធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់ ក្នុងនោះមានប្រុស១១នាក់ ។
ក្រោយពីឃាត់ខ្លួនក្រុមគ្រូពេទ្យបានចុះយកសំណាកជាលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦នាក់។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកអ្នកជំងឺត្រូវបានយកទៅព្យាបាលបន្ត៕
អត្ថបទ៖ សុខា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?