ព័ត៌មានជាតិ
ឆ្ងាយជាប់ព្រំដែនថៃ ប្រាសាទខ្មែរចំនួនពីរ ល្បីល្បាញដល់អន្តរជាតិ
នៅឆ្ងាយជាប់ព្រំដែនថៃ ខេត្តព្រះវិហារស្តុកស្តម្ភដោយសម្បត្តិវប្បធម៌មានសេសសល់សំណង់ប្រាសាទរាប់រយនៅគ្រប់ស្រុក។
ប្រធានមន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យលោក នៅ ចាន់គង់បានប្រាប់កម្ពុជាថ្មីថា ខេត្តព្រះវិហារមានសំណង់ប្រាសាទបុរាណចំនួន ២៤៨ ទីតាំង រាយប៉ាយគ្រប់ស្រុក។ ក្នុងចំណោមប្រាសាទទាំង ២៤៨ នៅសល់រូបរាងមានជាង ៧០ ភាគរយ។

លោកថាប្រាសាទទាំង ២៤៨ ទីតាំង មន្ទីរបានផ្ញើឯកសារទៅក្រសួងពិនិត្យវាយតម្លៃ ដើម្បីចុះបញ្ជីជាផ្លូវការ។
ក្នុងចំណោមប្រាសាទមាននៅខេត្តព្រះវិហារ ប្រាសាទព្រះវិហារ និងក្រុមប្រាសាទកោះកេរជាប្រាសាទដែលមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ ២០០៨។ ចំណែកតំបន់ប្រាសាទកោះកេរមានទំហំជិត៩០០០ហិកតា និងមានប្រាសាទជាង៥០ប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។កម្ពុជាបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក ហើយនឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំរបស់អង្គការ UNESCO នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនៅសហព័ន្ធរុស្សី។

លោក នៅ ចាន់គង់ បានឲ្យដឹងថា មានស្រុកចំនួនពីរបន្សល់ទុកប្រាសាទបុរាណច្រើនជាងគេគឺស្រុកគូលែន និងស្រុកជាំក្សាន្ត។ ស្រុកគូលែនដែលរួមបញ្ចូលទាំងតំបន់ប្រាសាទកោះកេរ្តិ៍មានជាង ១០០ ប្រាសាទ ស្រុកជាំកម្សាន្តមានជាង ៨០ ប្រាសាទ។ ចំណែកបណ្ដាស្រុកផ្សេងទៀតក៏មានច្រើនដែរ ដូចជាស្រុកឆែបមានជាង ១០ ប្រាសាទ ស្រុកជ័យសែនជាង ១០ ប្រាសាទ ស្រុកត្បែងមានជ័យជិត ១០ ប្រាសាទ ស្រុកសង្គមថ្មីជាង ៤០ ប្រាសាទ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


