ព័ត៌មានជាតិ
គ្រោងឆ្អឹងសត្វផ្សោត ត្រូវប្រជាសហគមន៍អេកូទេសចរណ៍ព្រះរំកិល រៀបចំអភិរក្សទុក ដាក់ក្នុងទូកញ្ចក់
សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រៀបចំធ្វើទូរកញ្ចក់ដាក់ រូបសំណាកគ្រោងឆ្អឹងសត្វផ្សោត អភិរក្សទុកជាមរតក ចំពោះសត្វទឹកសាបមួយប្រភេទនេះ សម្រាប់ថ្ងៃអនាគតឱ្យកូនចៅ និងភ្ញៀវទេសចរ បានឃើញនឹងបានស្គាល់។

លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា ពេលវេលាខិតខំអភិរក្សសត្វផ្សោតក្នុងទន្លេមេគង្គ សមាជិកសហគមន៍បានប្រឹងប្រែងអស់លទ្ធភាពហើយ តែមិនទទួលបានផលល្អទេ សត្វផ្សោតចេះតែស្លាប់ម្តងមួយៗរហូតមកដល់បច្ចុប្បន្ននៅសល់តែមួយក្បាលតែប៉ុណ្ណោះ ដែលកំពុងនៅរស់ក្នុងទឹក។ លោកបន្តថា អាជ្ញាធរស្រុក និងសមាជិកសហគមន៍បានឯកភាពគ្នា រៀបចំធ្វើជាទូកញ្ចក់ខ្នាតធំដាក់គ្រោងឆ្អឹងរក្សាទុក ហើយកិច្ចការងារនេះ មន្ទីរទេសចរណ៍ ក៏បានអន្តរាគមន៍ជួយដែរ បច្ចុប្បន្នសហគមន៍ទទួលបានថវិកា ពីសប្បុរសជននានាបានជាង១លាន៤សែនរៀលហើយ។

លោក រឹទ្ធ ណារឿន ប្រធានប្រចាំតំបន់ទន្លេមេគង្គលើ នៃអង្គការដៃគូ(WWF )អភិរក្សសត្វផ្សោត បានគាំទ្រគំនិតផ្តួចផ្តើមនេះ ព្រោះវាជាយន្តការមួយបន្ថែម បានជួយរក្សានិរន្តភាពតំបន់ទេសចរណ៍ផ្សោតព្រះរំកិលនេះ កុំឱ្យបាត់បង់ទៅថ្ងៃអនាគត។ លោកបន្តថា កិច្ចការអភិរក្សគ្រោងឆ្អឹងសត្វផ្សោតមេគង្គនេះ លោកនិងពិគ្រោះយោបល់ជាមួយផ្នែកពាក់ព័ន្ធនឹងអង្គការដៃគូផ្សេងៗទៀត ដើម្បីរិះរកវិធីសាស្ត្រល្អៗ និងថវិកា ដើម្បីជួយទំនុកបម្រុងឱ្យដំណើរការអភិរក្សប្រព្រឹត្តទៅប្រកបដោយជោគជ័យ។


សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិសត្វផ្សោតអន្លង់កោះឈើទាលព្រះរំកិលនេះ បានបើកដំណើរការជូនភ្ញៀវទស្សនាបានជិត២០ឆ្នាំមកហើយ ដែលភ្ញៀវទេសចរនិយមមកទស្សនាសត្វផ្សោត តែបច្ចុប្បន្ននៅសល់សត្វផ្សោតតែមួយក្បាលតែប៉ុណ្ណោះ ទើបប្រជាសហគមន៍រៀបចំរក្សាគ្រោងឆ្អឹងនេះទុក សម្រាប់ប្រើឲ្យវិស័យទេសចរណ៍វិញម្តង៕
អត្ថបទ៖ ងិន លីម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


