ព័ត៌មានជាតិ
កម្ពុជាសល់ផ្ទៃដីគ្រាប់មីនជាង ២០០០ គីឡូម៉ែត្រក្រឡា មិនទាន់បោសសម្អាតរួច
លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ កម្ពុជាបានធ្វើការបោសសម្អាតផ្ទៃដីមានគ្រាប់មីនបានប្រមាណ ២ ១០០គីឡូម៉ែត្រក្រឡា និងនៅសល់ប្រមាណ ២ ០០០គីឡូម៉ែត្រក្រឡាទៀត កំពុងធ្វើប្រតិបត្តិការជាបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសជួបពិភាក្សាជាមួយលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងនៅថ្ងៃទី២១ ខែកញ្ញា នេះ ដើម្បីស្វែងយល់អំពីស្ថានភាពមីននៅខេត្តកោះកុង លោក ព្រំ សុភមង្គល បានបន្តថា សង្រ្គាមបានបណ្តាលឱ្យមានការបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់បែកចង្គោមក្នុងប្រទេសកម្ពុជា ដែលមានការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងការអភិវឌ្ឍន៍នានា។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានសម្រេចចូលជាសមាជិកនៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ១៩៩៩ និងចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០០០។ កាតព្វកិច្ចនៃរដ្ឋភាគី តម្រូវឱ្យប្រទេសជាសមាជិកត្រូវធ្វើការបោសម្អាតមីនឱ្យអស់ ក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែដោយសារទំហំផ្ទៃដីចម្ការមីន ក្នុងប្រទេសកម្ពុជាមានទំហំធំ ធ្វើឱ្យកម្ពុជាមិនអាចអនុវត្តមានគោលការណ៍បាន។ ដូចនេះកម្ពុជា បានសម្រេចស្នើសូមបោសសម្អាតបន្តទៀតរហូតដល់ឆ្នាំ២០២៥។
លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ កម្ពុជាធ្វើការបោសសម្អាតមីនបានប្រមាណ ២,១០០គីឡូម៉ែត្រក្រឡា និងនៅសល់ប្រមាណ ២,០០០គីឡូម៉ែត្រក្រឡា។ ដូចនេះ ដើម្បីសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រជាតិយ៉ាងច្បាស់លាស់។
លោកបានមានប្រសាសន៍បញ្ជាក់ថា ផែនការមួយក្នុងចំណោមផែនការជាតិដែលបានដាក់ចេញគឺ “ភូមិអស់ការគំរាមដោយសារមីន” ហើយដើម្បីសម្រេចបាននូវផែនការនេះ ក្រុមការងារនឹងចុះវាយតម្លៃជាក់ស្តែងចម្ការមីននីមួយៗក្នុងមូលដ្ឋាន។ ជាក់ស្តែងនាពេលនេះ ក្រុមការងារអាជ្ញាធរមីន នឹងចុះទៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីធ្វើបច្ចុប្បន្នភាព បញ្ជីចម្ការមីន រួចបញ្ជូនមកក្រុមការងារផែនការសកម្មភាពមីនខេត្ត(ម៉ាពូ) ដើម្បីរៀបចំផែនការមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកបានសំណូមពររដ្ឋបាលខេត្ត ផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រុមការងារ និងប្រតិបត្តិករដោះមីនផ្សេងៗ ដែលកំពុងបំពេញការងារក្នុងខេត្តកោះកុង ជាពិសេសប្រសិនជារដ្ឋបាលខេត្តយល់ឃើញថា តំបន់ណាមានតម្រូវការអភិវឌ្ឍន៍ ហើយមានការគំរាមដោយសារមីន សូមរដ្ឋបាលខេត្តលើកផែនការមកអាជ្ញាធរមីន ដើម្បីអាជ្ញាធរមីនចាត់ចែងប្រតិបត្តិករចូលមកធ្វើការបោសម្អាតជូន។
លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរមីន ដែលបានមកបំពេញបេសកកម្ម ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងនូវផ្ទៃដីចម្ការមីនក្នុងខេត្តកោះកុង។ព្រោះថា ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែន ដែលមានការពង្រាយមីនតាមបន្ទាត់ព្រំដែនច្រើន។
លោកស្រីអភិបាលខេត្តនឹងគាំទ្រ សហការជាមួយក្រុមការងារអាជ្ញាធរមីន និងប្រតិបត្តិករដែលមានគម្រោងចូលមក និងកំពុងបំពេញការងារក្នុងទឹកដីខេត្តកោះកុង ដើម្បីបោសសម្អាតមីន ពង្រីកផ្ទៃដីមានសុវត្ថិភាព សម្រាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អាជ្ញាធរមីន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


