ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ អ្នករាយការណ៍ ពិសេសរបស់ អ ស ប ថាអ្វីដែលកម្ពុជាចង់បានគឺកិច្ចសហប្រតិបត្តិការប្រកបដោយជំនឿជឿជាក់ប្រកបដោយការស្ថាបនា
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ទៅលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជាថា អ្វីដែលកម្ពុជាចង់បានគឺកិច្ចសហប្រតិបត្តិការអំពីលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន គឺការ បង្កើតនូវបរិយាកាសដែលមានជំនឿជឿជាក់គ្នាទៅវិញទៅមកប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្សដោយមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុង ជំនួបពិភាក្សាការងារជាមួយ លោកសាស្ត្រា ចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាតាមប្រព័ន្ធវីដេអូ នៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅខេត្តកណ្តាល នាល្ងាចថ្ងសទី ២២ ខែកញ្ញា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា នៅក្នុងជំនួបនោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បាន គោរពជម្រាបជូនសម្ដេចតេជោសុំស្វែងយល់ពីសម្តេចតេជោលើករណី៤ ចំណុចករណីទី១. គឺជាអាទិភាពរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស,ករណីទី២. មេរៀនដែលរៀនបានពី ការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅក្នុងពន្ធនាគារ,ករណីទី៣. ការពង្រីកលំហសេដ្ឋកិច្ចសង្គមស៊ីវិលនិងនយោបាយនិង ករណីទី៤.សូមគោរពស្វែងយល់ពីសម្ដេចតេជោនូវអ្វីដែល លោកគួរធ្វើដើម្បីគាំទ្រដល់វិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោក៏បានជម្រាបជូនលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ថា អាទិភាពទី១របស់កម្ពុជាតាំងពីដើមរហូតមកដល់ពេលនេះគឺសិទ្ធិរស់រានមានជីវិតរបស់ ប្រជាជនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញក៏ដូចជាស្របអនុសញ្ញាអន្តរជាតិផងដែរ។

សម្តេចតេជោបន្តថា ដើម្បីរក្សានូវសិទ្ធិរស់រៀនមានជីវិតនេះកម្ពុជាដាច់ខាតរក្សាអោយបាននូវ សុខសន្តិភាពនិងស្ថេរភាពសង្គមរួមជាមួយនឹងការចាក់វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋ ។ ទី ២. កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសដែលមានទោសស្រាល អ្នកដែលមានកូន។ដោយមានរៀបចំកន្លែងថ្មីសម្រាប់ពួកគាត់ឬក៏ផ្ទេរពួកគាត់ទៅកន្លែងថ្មីដើម្បីចៀសវាងនូវការឆ្លងជំងឺកូវីដ១៩ ពីនោះទៅទៀតកម្ពុជាក៏មិនបានមើលរំលងអ្នក ជាប់ទោសទាំងអស់នោះទេ ដោយកម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ និងដុំទី២ ជូនពួកគាត់រួចរាល់ហើយហើយក៏កំពុងត្រៀមចាក់ដូសទី ៣ ជូនពួកគាត់ទៀតផង ។ទី៣. កម្ពុ ជាក៏ចង់មានបរិស្ថានសង្គមកិច្ចសេដ្ឋកិច្ចនិងនយោបាយល្អជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យនិងទី៤.អ្វីដែលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការអំពីលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន នោះគឺការបង្កើតនូវបរិយាកាសដែលមានជំនឿជឿជាក់គ្នាទៅវិញទៅមកប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្សដោយមិនទម្លាក់កំហុស ឱ្យគ្នាទៅវិញទៅមក៕
ដោយ ៖ ណារី




-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


