ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីបារម្ភពីការកើនឡើង នូវករណីឆ្លង និងស្លាប់ដោយ សារកូវីដ ក្រោយចប់ភ្ជុំបិណ្ឌ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីបារម្ភថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌទៅ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាចំនួនអ្នកស្លាប់ដោយសារជំងឺនេះ អាចនឹងមានការកើនឡើង ដែលអាចបង្កជាហានិភ័យធ្ងន់ធ្ងរ សម្រាប់ប្រទេសជាតិ។ ការបង្ហាញក្ដីបារម្ភ របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពីក្នុងពេលកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ២ថ្ងៃមកនេះ សង្កេតឃើញថា ទីវត្តអារាមមួយចំនួន បានផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មិនមែនតែនៅទីក្រុង និងទីប្រជុំជននោះ តែនៅទីជនបទមួយចំនួន ក៏ចាប់ផ្ដើមមានការផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ដែរ ដែលអាចធ្វើឲ្យបំផ្លាញនូវផែនការ នៃការបើកដំណើរការសាលារៀនឡើងវិញ ដោយសារនៅពេលនេះ អ្នកទីក្រុងធ្វើដំណើរទៅទីជនបទ រីឯអ្នកជនបទធ្វើដំណើរទៅទីក្រុង ជាពិសេសចូលទៅតាមទីវត្តអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយ ទៅតំបន់មួយ ដោយគ្មានការទប់ស្កាត់។

សម្ដេចតេជោ ហ៊ុន សែន បានគោរពស្នើដល់សម្ដេចសង្ឃទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ក្រសួងធម្មការ និងសាសនា ក៏ដូចជាព្រះចៅអធិការតាមទីវត្តអារាមនានា និងព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ នៅទូទាំប្រទេស សូមមេត្តាយោគយល់ដល់ការលំបាក ហើយចាត់វិធានការដោយខ្លួនឯង ដោយព្រះចៅអធិការវត្ត អាចសម្រេចបិទខ្ទប់ ឬក៏ផ្អាកដំណើរការកាន់បិណ្ឌ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «ហើយបើប្រសិនថា មិនបានផ្អាកទេ កុំសុំឲ្យថា អ្នកកាន់បិណ្ឌ ក៏កាន់បិណ្ឌទៅចុះ តែសុំឲ្យមានមនុស្សតិចបំផុតចូលទៅ គឺម្ចាស់កាន់បិណ្ឌនោះតែម្ដង ជាអ្នកបញ្ជូនមនុស្ស ២នាក់ ឬ ៣នាក់ ដោយមានវិធានការ ខាងផ្នែកសុខាភិបាលច្បាស់លាស់ នាំម្ហូបអាហារ ចង្ហាន់ ក៏ជាទិយ្យទានដទៃទៀត យកទៅប្រគេនព្រះសង្ឃដល់វត្ត ហើយព្រះសង្ឃក៏អនុមោទនាទទួលយក ដោយមិនចាំបាច់មានពិធីវែងឆ្ងាយ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះជាជម្រើសមួយ ដែលទាមទារឲ្យយើងទាំងអស់គ្នា ខិតខំប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ហើយប្រសិនបើយើង អាចធ្វើបានយ៉ាងដូច្នេះ នឹងអាចកាត់បន្ថយបានជាអតិបរមា នូវការធ្វើដំណើររបស់ប្រជាជន ទៅកាន់ទីវត្តអារាម ដោយម្ចាស់បិណ្ឌគ្រាន់តែនាំយកចង្ហាន់ និងនាំយកនូវទិយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃបានហើយ ដែលយើងអាចធ្វើបុណ្យបានផង ហើយក៏អាចការពារនូវជំងឺឆ្លងនេះបានផង៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


