ព័ត៌មានជាតិ
អាជ្ញាធរ ៖ ក្រុងប៉ោយប៉ែត អាចនឹងរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
យោងតាមការជូនដំណឹង របស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដល់អាជ្ញាធរក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពីស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេស ថៃ បាននិងកំពុងហក់ឡើងលឿនគួរឲ្យព្រួយបារម្ភ។ ក្នុងនោះកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងបង្កឲ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ ពីព្រះរាជាណាចក្រថៃឡង់ដ៏ ក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាព ដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត អាចនឹងទទួលរងនូវការគំរាមកំហែង ពីទឹកជំនន់ហូរធ្លាក់មក ពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត លោកបាននិងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា នូវការគំរាមកំហែងពីទឹកជំនន់ធ្លាក់មកពីប្រទេសថៃ។ ទន្ទឹមគ្នានេះលោកបានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលអាចរងគ្រោះ ដោយគ្រោះទឹកជំនន់នេះ ប្រសិនបើកម្ពស់ទឹក នៅតែបន្តហក់ឡើងបន្ថែមទៀត។
លោកអភិបាលក្រុង បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ជាពិសេសប្រជាពល រដ្ឋ រស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រជាពលរដ្ឋរស់នៅផ្នែកខ្លះ ក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
សូមជម្រាបថា នៅដើមសប្តាហ៍នេះ ក្រុងប៉ោយប៉ែត បានរងនៅការជនលិច ពីជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យលិចផ្លូវជាតិលេខ៥ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ទោះបីអាជ្ញាធរ និងកងកម្លាំងបានខិតខំ រំដោះទឹកចេញពីក្រុងប៉ោយប៉ែត និងជម្លៀសពលរដ្ឋក៏ដោយ ហើយអាជ្ញាធរនៅតែ មានក្តីបារម្ភយ៉ាងខ្លាំង បើទឹកពីថៃមកទៀតវានឹងកាន់តែធ្វើឲ្យលិច លង់៕
អត្ថបទ៖ ពៅ




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


