ព័ត៌មានជាតិ
ទម្លាយព័ត៌មាន គ្រោងចុះយកសំណាកព្រះសង្ឃតាមបណ្តាវត្ត នៅរាជធានីភ្នំពេញ
ក្រុមគ្រូពេទ្យសម្តេចតេជោ បានបែងចែកក្រុមការងារដើម្បីយកសំណាកព្រះសង្ឃ ដូនជី តាអាចារ្យនិងពលរដ្ឋដែលគង់និងស្នាក់នៅតាមបណ្តាវត្តនៅរាជធានីភ្នំពេញ។ នេះបើតាមឯកសារមួយទម្លាយឲ្យដឹង។
ការចុះយកសំណាកតាមវត្តនៅរាជធានីភ្នំពេញ ក្រោយមានការផ្ទុះកូវីដពាក់ព័ន្ធព្រះសង្ឃ និងពុទ្ធបរិស័ទរាប់សិបនាក់នៅវត្តជំពុះក្អែកកាលពីម្សិលមិញនេះ។
ព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន ៤៥ អង្គ/នាក់ នៅវត្តចំពុះក្អែក រកឃើញវិជ្ជមានកូវីដ១៩ ខណៈអាជ្ញាធរតម្រូវឱ្យបិទវត្តទាំងស្រុងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ។
រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក៏បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ក្នុងសេចក្តីប្រកាសបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


