ព័ត៌មានជាតិ
បើមិនចង់រងពិន័យ រថយន្តដឹកខ្សាច់ ដឹកដី ត្រូវគ្របតង់ លាងកង់រថយន្ត មុនចេញពីការដ្ឋាន
ដោយមានការណែនាំពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា រថយន្តដឹកខ្សាច់ និង ដឹកដី គ្រប់ប្រភេទត្រូវគ្របតង់ លាងកង់រថយន្ត ឱ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល។
ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ បានសំណូមពរឱ្យរថយន្ត ដែលកំពុងចរាចរណ៍លើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង។

ក្នុងការចុះបាញ់លាង សំអាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបែងចែកជា ០៣ ក្រុម ដើម្បីចុះបាញ់លាងសំអាតផ្លូវ មានដូចជា៖ ១. មហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និង៣. ផ្លូវជាតិលេខ២។ កិច្ចការនេះបានប្រើប្រាស់រថយន្តបាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ០២ គ្រឿង រថយន្តបោសសំអាតថ្នល់ ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹក របស់ សាលារាជធានីភ្នំពេញ ចំនួន ០៦ គ្រឿង៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


