ព័ត៌មានជាតិ
តុលាការកំពូលនឹងកាត់ទោសលោកឡាយ វណ្ណៈ នៅព្រឹកស្អែកនេះ
ភ្នំពេញ ៖ ប្រភពព័ត៌មានពីតុលាការកំពូលបានអោយដឹងថា នៅព្រឹកថ្ងៃទី ២៩កញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាតុលាការកំពួលនឹងលើកយកសំណុំរឿងរបស់អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ មកកាត់ទោស តាមបណ្ដឹងសារទុក្ខរបស់គាត់។

នៅក្នុងរឿងក្ដីឃាតកម្មដ៏កក្រើកនេះ គឺមានតែលោកឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ជាបងប្រុស និងជាអតីតស្នងការរងខេត្តតាកែវប៉ុណ្ណោះដែលប្ដឹងសារទុក្ខឡើងតុលាការកំពួល ។ ចំណែកជនជាប់ចោទផ្សេងទៀតបានអនុវត្តទោសចប់អស់ហើយ និងត្រូវបានដោះលែងអោយមានសេរីភាពវិញអស់ហើយ។

លោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ បានប្ដឹងសារទុក្ខឡើងតុលាករ កំពូលបន្ទាប់ពី សាលាដំបូង រាជធានី និង សាលាឧទ្ធរណ៍ បានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ លោក ឡាយ វណ្ណព កំណត់១៣ ឆ្នាំ និងលោក ឡាយ ណា រិ ទ្ធ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាម មាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនិងការស្លាប់នៃនារីកំណាន់ ឈ្មោះចេវ សុវឌ្ឍនា កាលពីខែមេសា ឆ្នាំ ២០១៨ នៅឯខេត្តតាកែវ ក្រោមរូបភាពអត្តឃាត ដោយ ចងក ៕
ដោយ ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


