Connect with us

ព័ត៌មានជាតិ

ធ្វើដំណើរតាមផ្លូវចាក់អង្រែ ប្រយ័ត្នធ្លាក់រណ្ដៅ ការដ្ឋានកំពុងជួសជុល

បានផុស

នៅ

អាជ្ញាធរសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ ២ សូមមេត្តាប្រុងប្រយត្ន័ព្រោះមានការដ្ឋានជួសជុលផ្លូវខ្លាចក្រែងជួបគ្រោះថ្នាក់ជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានអំពាវនាវដល់បងប្អូនអ្នកធ្វើដំណើទាំងអស់ឱ្យបង្កើនការប្រុងប្រយត្ន័ពេលធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតនៅខាងត្បូងវត្តចាក់អង្រែលើ គឺមានការដ្ឋានជួសជុលផ្លូវមុខដេប៉ូខ្សាច់ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ២ ដែលកំពុងរងការខូចខាត។

មូលហេតុដែលអាជ្ញាធរសូមឲ្យអ្នកធ្វើដំណើមានការប្រុងប្រយត្ន័ព្រោះខ្លាចក្រែងបើកបរធ្លាក់ចូលក្នុងរណ្តៅដែលកំពុងបើកការដ្ឋានពិសេសពេលមេឃធ្លាក់ភ្លៀងបង្កឲ្យលិចផ្លូវស្របពេលដែលអ្នកបើកបរមិនបានដឹងជាមុន។ លោកចៅសង្កាត់បញ្ជាក់ថាការដ្ឋាននេះអាចរួចរាល់ក្នុងអំឡុងរយះពេលមួយសប្តាហ៍៕

អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម