ព័ត៌មានជាតិ
រូបចម្លាក់តំណាងជាតិកម្ពុជា ផុសឡើងត្រដែត នៅទីក្រុងមហាសេដ្ឋីឌុយបៃ
ប្រទេសកម្ពុជាបានបង្ហាញនូវសក្តានុពលការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍និងការផ្សព្វផ្សាយនូវសមិទ្ធផលនានាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ប្រទេសអារ៉ាប់រួម ដើម្បីទាក់ទាញអ្នកវិនិយោគិននិងភ្ញៀវទសចរមកទស្សនានិងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។


ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។
ពិព័រណ៍នេះធ្វើឡើងក្រោមប្រធានបទ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។
តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។


ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ដោយបានរៀបចំសាងសង់ពន្លាជាតិលើផ្ទៃដីទំហំ ៣៨៤.៥ ម២ មានកម្ពស់ ២ជាន់។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងពន្លាជាតិស្ថិតនៅក្នុងប្រធានបទរង ទី៣ (និរន្តរភាព) ក្នុងអគារ លេខៈ SA03-A ស្ថិតនៅក្នុងសង្កាត់ Sustainability។

ក្រសួងពាណិជ្ជកម្ម បានបន្តថាពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា«គោលដៅចម្បងរបស់យើង គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជាឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា»។
រកម្ពុជា ជាប្រទេសដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវភាពសម្បូរបែបនៃសិល្បៈ វប្បធម៌របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍ ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព” ជាប្រធានបទរបស់ខ្លួន។



ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ស្របតាមប្រធានបទរួមនៃពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ភ្ជាប់ចិត្ត បង្កើតអនាគត រួមផ្សំនឹងបទពិសោធន៍ចូលរួមពិព័រណ៍ពិភពលោកជាច្រើនឆ្នាំកន្លងទៅ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំឡើងដោយច្របាច់ បញ្ចូលគ្នានូវសម័យកាលសំខាន់ជាប្រវត្តិសាស្រ្តរបស់ខ្លួនគឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញ បច្ចុប្បន្ន។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអញ្ជើញជនរួមជាតិ និងភ្ញៀវអន្តរជាតិចូលរួមគាំទ្រ និងចូល ទស្សនាពន្លាជាតិកម្ពុជា ឲ្យបានច្រើនកុះករ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន