សេចក្ដីជូនដំណឹង
សហគ្រិនខ្មែរ និងផ្សារទំនើបអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនាដំណាច់ឆ្នាំទាំងអស់គ្នា!
សហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនសូមប្រកាសអំពីកិច្ចសហការជាថ្មីម្តងទៀតតាមរយៈពិព័រណ៍ផលិតផលក្នុង

ស្រុកដែលនឹងដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និង ផ្សារទំនើបអ៊ីអនមានជ័យ។ ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។នេះគឺជាលើកទី៨ហើយដែលសហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនបានសហការគ្នា

ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲកាន់តែទូលំទូលាយ។ពាក្យស្លោកនៃពិព័រណ៍នេះគឺ«គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិតឈៀងវណ្ណមុនិណ្ឌប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ភាពជាដៃគូរបស់យើងជាមួយអ៊ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូសុីក្នុងការជំរុញការលក់ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើបនិងកន្លែងផ្សេងៗទៀត។នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “គិតចាប់តាំងពីឆ្នាំ២០២១មកនេះជាលើកទី៨ហើយដែលផ្សារទំនើបអ៊ីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៊ីអន ទាំង៣សាខារបស់យើងដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ(KE)។ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុកនិងជនបរទេសផងដែរ។ក្នុងឱកាសនេះយើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។អ៊ីអនប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយ

ផលិតផលក្នុងស្រុកនិងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។
កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអ៊ីអនដែលនៅជិតលោកអ្នកបំផុត។ អ្នកនឹងអាចទិញផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាច្រើនពីគ្រឿងទេសផ្សេងៗនិងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ រួមមានបន្លែស្រស់ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខនិងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


