ព័ត៌មានជាតិ
ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ មានរៀបចំស្តង់ពិព័រណ៍ ១៣ កន្លែង និងស្តង់ជាង ៤០០ ស្តង់
សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ ២០២៤ នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន ១៣ កន្លែង និងស្តង់ជាង ៤០០ ស្តង់ ហើយក៏មានស្តង់រាយរងផ្សេងៗ ទៀតដែរ ហើយស្តង់ពិព័រណ៍ភាគច្រើនមាននៅតាមតំបន់សប្បាយភាព កន្លែងប្រគំតន្ត្រីជាដើម។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា តាមរបាយការណ៍ដែល រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន ១៣ កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី ៤៣០ ដល់ ៤៥០ ស្តង់ ហើយក៏នៅមានស្តង់រាយរងផ្សេងៗ ទៀតដែរ។
លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឲ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឲ្យអាជីវករចូលរួមទុកដាក់សម្ភារៈ និងរៀបចំទុកដាក់ឲ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តិទៅដោយរលូន។ ក្នុងនេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ចំនួនស្តង់ពិព័រណ៍ទាំង ១៣ កន្លែងនេះ រួមមាន ៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូង និងផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រកន្លែងរៀបចំស្តង់ពិព័រណ៍សម្រាប់ជួល នៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែររង្វង់មូលនាងមច្ឆា OCIC ជ្រោយចង្វា និងពីរកន្លែងទៀតរៀបចំដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទដោយមិនយកថវិកាផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


