ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន មានកំណើន ទោះបីរង ផលប៉ះពាល់នៃជំងឺកូវីដ-១៩
នេះគឺជាសំណេរនៅក្នុងសុន្ទរកថារបស់លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមា និតចិន។
លោកឯកអគ្គរដ្ឋទូតលើកឡើងថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា លោកបានជូនពរដោយស្មោះដល់ជនរួមជាតិ ដែលកំពុងបម្រើការងារសិក្សា និងរស់នៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដោយស្មោះជូនចំពោះមិត្តគ្រប់មជ្ឈដ្ឋាន នៃប្រទេសទាំងពីរ ដែលតែងយកចិត្តទុកដាក់ និងគាំទ្រមិត្តភាពរវាងចិន និងកម្ពុជា។ លោកថា ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាទទួលបានការលើកកម្ពស់ឥតឈប់ឈរក្នុងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ និងការជំរុញអភិវឌ្ឍរួម។

បើតាម Wang Wentian ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លា ដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសចិន ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនក្នុង “ដំណើរបញ្ច្រាស”។ ចំណែកភាគីចិនបានចាត់បញ្ចូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុស និងផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាអាទិភាព ដែលមកដល់ពេលនេះ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ត្រូវបានអនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។
លោក Wang Wentian អះអាងថា សកម្មភាពដ៏កក់ក្តៅនីមួយៗ ត្រូវបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិន និងកម្ពុជា។ កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើន ទោះបីជារងផលប៉ះពាល់នៃជំងឺវីរុសក៏ដោយ។ ជាមួយគ្នានោះ គម្រោងសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” មានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ត្រូវបានជំរុញយ៉ាងរលូន។ កសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនឥតឈប់ឈរ មានដូចជាអង្ករ ផ្លែចេក ផ្លែស្វាយជាដើម។ លោកថា ប្រទេសទាំងពីរ បានសម្របសម្រួលយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បង្ហាញពីសម្លេងយុត្តិធម៌ និងសច្ចធម៌លើបញ្ហា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា និងជាចំណាប់អារម្មណ៍រួម។
លោកឯកអគ្គរដ្ឋទូតលើកឡើងដែរថា ចំណងមិត្តភាពចិន និងកម្ពុជាទទួលបានផលដើមរដូវ ក្លាយជាគំរូ ដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងកិច្ចសហ ប្រតិបត្តិការ គោរពគ្នាទៅវិញទៅមក ការផ្សារភ្ជាប់គ្នារវាងបេះដូងប្រជាជន និងកិច្ចសហប្រតិបត្តិការសន្តិសុខជាដើម។
ជាមួយគ្នានោះ លោកថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងមិត្តអ្នកអានកម្ពុជា ដែលតែងយកចិត្ត ទុកដាក់ និងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា និងបានជូនពរសិរីមង្គលបវរប្រសើរ និងបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រោមកិច្ចខិតខំប្រឹង ប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចកសាងសហគមន៍វាសនារួមគ្នារវាងចិន-កម្ពុជា នឹងបន្តបោះសន្ទុះទៅកាន់ដំណាក់កាលថ្មីមួយទៀត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


