ព័ត៌មានជាតិ
ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តជិត ១៥ម៉ឺននាក់
ក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមការបូកសរុបរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបង្ហាញថា នាថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់។ ក្នុងនោះ ភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទស្សនា រួមមាន៖
-ខេត្តកំពត ៣០.៤៥៥ នាក់
-ខេត្តកែប ២៦.៨៩០ នាក់
-ខេត្តព្រះសីហនុ ១៨.១៩៧ នាក់
-ខេត្តពោធិ៍សាត់ ៨.៧០៥ នាក់
-ខេត្តមណ្ឌលគិរី ៧.២៣៣ នាក់
-ខេត្តសៀមរាប ៦.០៨៦ នាក់
ប្រការគួរកត់សំគាល់៖
ក្រសួងទេសចរណ៍ បានឲ្យដឹងបន្តថា តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០ ប៉ុន្តែមានការកើនឡើងប្រមាណ ២៧,៥៥% ធៀបនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមក។ ជាមួយគ្នានេះ យើងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានការផុសផុលខ្លាំងនៅតាមបណ្តារាជធានីខេត្ត ខណៈដែលគោលដៅទេសចរណ៍ទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវ រួមទាំងខេត្តសៀមរាបផងដែរដែលបានបិទបញ្ចប់ការបិទខ្ទប់នាសប្តាហ៍កន្លងមក លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ។
សម្រាប់ថ្ងៃសម្រាកទី១នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំក្រុមគ្រួសារ ហើយនឹងបន្តការដើរកម្សាន្ត នៅគោលដៅទេសចរណ៍នានា បន្ទាប់ពីបញ្ចប់ថ្ងៃភ្ជុំធំ។ បងប្អូនប្រជាពលរដ្ឋភាគច្រើ នបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមខ្លោងទ្វារវត្ត ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋខ្លះយកចង្ហាន់ប្រគេនព្រះសង្ឍនៅកុដផ្ទាល់ ហើយខ្លះបាននិមន្តព្រះសង្ឍមកគេហដ្ឋានដើម្បីសូត្រមន្ត និងប្រគេនចង្ហាន់ជាដើម។
ជាមួយគ្នានេះប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តជារង្វង់ខ្សែទស្សនកិច្ច (សៀគ្វី) ឆ្លងកាត់ខេត្តច្រើន ដូចជានៅភាគភាគឥសាន្ត (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ឬអាចភ្ជាប់ទៅព្រះវិហារ និងសៀមរាបជាដើម) ព្រមជាមួយគោលដៅខេត្តតំបន់ឆ្នេរសមុទ្រទាំង៤។ បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាមណ្ឌលគិរី កំពត និងកែបជាដើម ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងស្រុងរហូតដល់ចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមួយចំនួនបានងាកមកជ្រើសរើសកក់កន្លែងស្នាក់នៅដែលមានផ្ទះបាយ ឬកន្លែងចំអិនអាហារភ្ជាប់ជាមួយ ដោយសារពួកគាត់ដើរកម្សាន្តជាក្រុមគ្រួសារ និងចង់កាត់បន្ថយការជួបជុំ និងប៉ះពាល់ជាមួយភ្ញៀវដទៃ
-គ្រប់គោលដៅទេសចរណ៍ សុទ្ធតែបានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ ណែនាំ និងសម្របសម្រួលពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ
– ភ្ញៀវទេសចរក៏បានចូលរួមអនុវត្តនូវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសវិធានការ “៣កុំ និង ៣ការពារ” ខណៈដែលគ្រប់គោលដៅទេសចរណ៍តម្រូវឲ្យភ្ញៀវពាក់ម៉ាស់ និងរៀបចំរមណីយដ្ឋានមិនឲ្យមានការជួបជុំទ្រង់ទាយធំជាដើម
– គណៈបញ្ជាការឯកភាពរាជធានីខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានរៀបចំក្រុមការងារសម្រួលចរាចរណ៍ ធានាសន្តិសុខ សុវត្ថិភាព និងចូលរួមអប់រំណែនាំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ជារួម សភាពការណ៍ទូទៅសម្រាប់ថ្ងៃទី១នេះ មានភាពល្អប្រសើរ បើទោះបីមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានីខេត្តភាគច្រើន។ បងប្អូនប្រជាពលរដ្ឋរីករាយដែលបានដើរកម្សាន្ត និងជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយវិស័យឯកជនក៏មានក្តីសង្ឃឹម ចំពោះចរន្តភ្ញៀវទេសចរផ្ទៃក្នុង ដែលជាដង្ហើមសេដ្ឋកិច្ចទ្រទ្រង់ប្រតិបត្តិការអាជីវកម្មបានមួយកម្រិតផងដែរ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


