អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ៖ ​មាន​បេក្ខជន​មួយចំនួន​តូច​អវត្តមាន​ពេល​ប្រឡង​ឌី​ប្លូ​ម​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ៖ ​មាន​បេក្ខជន​មួយចំនួន​តូច​អវត្តមាន​ពេល​ប្រឡង​ឌី​ប្លូ​ម​

Published

on

ភ្នំពេញ​ ៖​ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០១​ធ្នូ​នេះ​ថា ​មាន​បេក្ខជន​ប្រឡង​ឌី​ប្លូ​ម​មួយចំនួន​តូច​បាន​អវត្តមាន​ពេល​ប្រឡង​ដោយសារ​មូលហេតុ​បុគ្គល​ដែល​ពួកគេ​នឹងត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

​លោក​បាន​បន្ត​ថា​ «​គិត​ត្រឹម​ម៉ោង​នេះ ការប្រឡង​ឌី​ប្លូ​ម គ្មាន​ហេតុការណ៍ ឬ​ប្រធាន​ស័​ក្ត​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ទេ ដោយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​អនុវត្ត​វិធានការ​សុវត្ថិភាព សុខភាព​ខ្ជាប់ខ្ជួន​»​។

លោក​បាន​បន្ថែមថា ​ការប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី​២ កំពុងដំណើរការ​តាម​ការគ្រោងទុក ដោយ​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ម៉ឺងម៉ាត់​ពោលគឺ​មានតែ​បេក្ខជន​អវត្តមាន​មួយចំនួន​តូច​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តទៀតថា​ «​តាម​នីតិ​វិធី​នៃ​ការប្រឡង​បានចែង​ថា​ប្រសិនបើ​បេក្ខជន​ប្រឡង​នីមួយៗ​អវត្តមាន​មួយ​មុខវិជ្ជា​គឺ​ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​ហើយ​មូលហេតុ​ដែល​សិស្ស​អវត្តមាន​នៅក្នុង​សម័យ​ប្រឡង​ឌី​ប្លូ​ម​នេះ​គឺ​មូលហេតុ​បុគ្គល​»​។

គួរ​បញ្ជាក់​ថា​ ការ​ប្រឡង​ឌី​ប្លូ​ម សម័យ​ប្រឡង ៣០ វិច្ឆិកា ២០២០ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១៥៨,៧១៧​នាក់ (​នារី ៨៥,១៣១​នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១,៧២៩ ស្នើ​នឹង ៧,១៤១ បន្ទប់​ប្រឡង​។

​ការ​ប្រឡង​ឌី​ប្លូ​ម សម័យ​ប្រឡង ៣០ វិច្ឆិកា ២០២០ មាន​សាលា​រដ្ឋ​ទាំងអស់​ទូទាំងប្រទេស និង​សាលា​ឯកជន​មួយចំនួន ហើយ​សាលា​ឯកជន​មួយចំនួនទៀត បាន​ប្រឡង​កាលពី​សម័យ​ប្រឡង ០៣ សីហា ២០២០​រួចហើយ​៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services