ព័ត៌មានជាតិ
លោក សុខ លូ៖ អាជ្ញាធរក៏មានគម្រោងសាងសង់ផ្លូវចូលប្រាសាទសំបូរព្រៃគុកដែរ តែចាំធ្វើផ្លូវវាងប្រាសាទហើយសិន
លោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ដែលទើបប្រកាសប្តូរទៅកាន់តំណែងអភិបាលខេត្តបាត់ដំបងបានឆ្លើយតបលើបណ្ដាញសង្គមហ្វេសបុកមួយថា អាជ្ញាធរសំបូរព្រៃគុកក៏មានគម្រោងសាងសង់ផ្លូវនេះដែរតែចាំធ្វើផ្លូវវាងប្រាសាទហើយសិន ព្រោះគេមិនចង់ឱ្យឡានធំច្រើនឆ្លងកាត់ក្នុងតំបន់នេះ ដែលជាតំបន់ស្នូលនៃប្រាសាទ នាំឱ្យប៉ះពាល់ច្រើនដល់ប្រាសាទ។ រាល់ការធ្វើអ្វី ក្នុងតំបន់នេះអាជ្ញាធរសំបូរព្រៃគុកក៏ត្រូវតែពិភាក្សាជាមួយយូណេស្កូដែរ។
ប្រជាពលរដ្ឋជាច្រើនបានរិះគន់អាជ្ញាធរយ៉ាងខ្លាំង បន្ទាប់ពីផ្លូវចូលប្រាសាទសំបូរព្រៃគុក មានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវដែលមានប្រវែងប្រមាណ៣គីឡូម៉ែត្រនេះ នៅរដូវវស្សាបានរងការខូចខាតជាខ្លាំង។ ចំណែកអ្នកជិះម៉ូតូ តែងតែដួលប្រឡាក់សំលៀកបំពាក់ និងបានរិះគន់ទៅលើអាជ្ញាធរថា មិនសាកសមជាផ្លូវចូលរមណីយដ្ឋានសំបូរព្រៃគុគ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះឡើយ និងសុំឲ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង។
ទោះយ៉ាងណាកាលពីពេលថ្មីៗនេះលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ចំពោះផ្លូវចូលប្របាទសំបូរព្រៃគុគនេះ គឺអាជ្ញាធរស្រុក ពុំមានសិទ្ធិក្នុងការកែលម្អ ឬក៏ជួសជុលឲ្យប្រសើរឡើងបានទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសំបូរព្រៃគុគ ហើយសូម្បីតែយកគ្រឿងចក្រមកគៀរ ឬចង់កាប់បង្ហូរទឹកចេញពីថ្នល់ ក៏មិនទទួលបានការអនុញ្ញាតដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ