ព័ត៌មានជាតិ
ខេត្តបាត់ដំបងដាក់ចេញយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ចាប់អនុវត្តពីក្រុងបាត់ដំបងមុនគេ
ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រស់ក្រុងបាត់ដំបងឲ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញបន្ថែមទៀត រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ឲ្យចាប់ផ្តើមអនុវត្តនៅទូទាំងខេត្ត។ នេះបើតាមការបញ្ជាក់ដោយលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

តាមរយៈសំណេរនៅលើហ្វេសប៊ុកផេកជាផ្លូវការ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ខេត្តបាត់ដំបងនឹងមានយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដែលចាប់ផ្ដើមនៅក្រុងបាត់ដំបងមុនគេ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឲ្យកាន់តែមានភាពបៃតង និងកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
ការចូលរួមអនុវត្ត «ផ្ទះមួយខ្នង ដើមឈើមួយដើម» គឺដើម្បីប្រែក្លាយក្រុងបាត់ដំបង ឲ្យក្លាយទៅជាទីក្រុងបៃតង និងទាក់ទាញទេសចរណ៍ ដោយចាប់ផ្ដើមពីក្រុងបាត់ដំបង និងបន្តទៅតាមទីប្រជុំស្រុកផ្សេងៗទៀតក្នុងខេត្ត។

លោក សុខ លូ សង្កត់ធ្ងន់ថា «ផ្ទះមួយខ្នង ដើមឈើមួយដើម ចាប់ផ្តើមពីក្រុងបាត់ដំបង។ រួមគ្នាដើម្បីក្រុងបាត់ដំបង»។
គួរជម្រាបថា ខេត្តបាត់ដំបង ក្រៅតែពីខេត្តដែលសម្បូរទៅដោយទីតាំងទេសចរណ៍ដ៏ទាក់ទាញ ខេត្តនេះក៏បានបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ចម្បងដែលបានស្រូបទាញភ្ញៀវជាតិ-អន្តរជាតិទៅលេងកម្សាន្ត មិនថាពេលបុណ្យទាន និងថ្ងៃធម្មតា។ លើសពីនេះ ខេត្តបាត់ដំបងក៏ត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាបណ្ដាញទីក្រុងច្នៃប្រឌិតអាហារដ្ឋានដំបូងគេបង្អស់នៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ដែលនេះជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ខេត្តបាត់ដំបងក្នុងការទាញយកវប្បធម៌លើកកម្ពស់សេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


