ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យកាយដីចាក់ទប់ធ្វើច្រាំងស្ទឹងចេញឲ្យអស់
ក្រោយមានប្រតិកម្មពីមហាជនលើសំណង់មួយកន្លែងសង់លយនៅលើច្រាំងដងស្ទឹងសង្កែ អភិបាលខេត្តបាត់ដំបងបានចាត់ឲ្យអ្នកជំនាញចុះទៅពិនិត្យទីតាំងជាក់ស្តែងដើម្បីពិនិត្យវាយតម្លៃបន្ថែម។

ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំកាលពីម្សិលមិញនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាឲ្យអាជ្ញាធរចុះទៅពិនិត្យទីតាំងសំណង់អគារដែលសង់តាមមាត់ច្រាំងស្ទឹងសង្កែ ក្រោយមានប្រតិកម្មពីមហាជនដោយចោទសាងសង់ខុសបច្ចេកទេសរំលោភប៉ះពាល់ដល់ដីចំណីមាត់ស្ទឹង។
បើតាមមន្រ្តីអាជ្ញាធរដែលបានចុះទៅពិនិត្យបានបញ្ជាក់ថា សំណង់អគារនេះសាងសង់ស្ថិតនៅលើដីកម្មសិទ្ធិរបស់គេ។ ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ។ យ៉ាងណាមិញ អ្វីដែលនៅខ្វះខាតគឺម្ចាស់សំណង់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះលោកអភិបាលខេត្តបានឯកភាពណែនាំឲ្យកាយចេញឲ្យអស់ឲ្យដូចស្ថានភាពដើមនិងឲ្យបានលឿនមុនទឹកឡើង។


បើតាមការពិនិត្យបន្ថែមរបស់អាជ្ញាធរ បើមើលពីត្រើយម្ខាងសំណង់សសរខាងក្រោមដែលសង់លយចូលចំណីស្ទឹង អាចបង្កឲ្យស្ទះចរន្តទឹកតិចតួចដែរនៅពេលខែទឹកឡើង។ ដោយអនុវត្តតាមការណែនាំពីអាជ្ញាធរ ម្ចាស់ដីក៏យល់ព្រមដោយស្ម័គ្រចិត្តយកចេញវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


