ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងថ្មី មានប្រវត្តិជាអ្នកស្រុកបវេល គឺជាអ្នកខេត្តបាត់ដំបងចំតែម្តង
យោងតាមជីវប្រវត្តិអភិបាលខេត្តបាត់ដំបងថ្មី ឯកឧត្តម សុខ លូគឺជាអ្នកខេត្តបាត់ដំបង។ ជាអ្នកខេត្តបាត់ដំបង តែលោកបានចូលទៅបម្រើការងាររដ្ឋជាមន្រ្តីសាលាខេត្តកំពង់ធំតាំងពីឆ្នាំ២០០៤ និងឆ្នាំ ២០១៦ ទើបត្រូវបានរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តម អ៊ុត សំអន។
កុមារភាព
ក្នុងជីវប្រវត្តិលោក សុខ លូ លោកកើតថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩៧១ នៅភូមិ សង្កែវារ ឃុំបវេល ស្រុកបវេល ខេត្ត បាត់ដំបង។
ប្រវត្តិសិក្សា
ក្នុងប្រវត្តិសិក្សា លោកទទួលបានការសិក្សាអប់រំមធ្យមកំរិត ២ នៃវិទ្យាល័យព្រះមុនីវង្ស (ខេត្តបាត់ដំបង) ១៩៨០-១៩៨៩ ។

-ឆ្នាំ ១៩៩០-១៩៩៧ បានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្ត្រ និងវេជ្ជសាស្ត្រ ។
-ឆ្នាំ ១៩៩៥-១៩៩៩ បានបញ្ចប់មហាវិទ្យាល័យ នីតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ ។
-ឆ្នាំ ២០០១ ទទួលបានលិខិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យបរទេសឆ្នាំទី៣។
-ឆ្នាំ២០០០-២០០១ បញ្ចប់ការសិក្សាសញ្ញាប័ត្រមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ។
លោក សុខ លូ ទទួលបានការបណ្ដុះបណ្ដាលលើចំណេះដឹងភាសាបរទេសនៅមជ្ឈមណ្ឌលភាសាអូស្ត្រាលី,វប្បធម៌ភាសាបារាំង និង ចូលរួមវគ្គបណ្តុះបណ្តាលជាមួយ ជប៉ុន ឥណ្ឌា ជាដើម ។

បទពិសោធន៍ការងារ
ក្នុងប្រវត្តិការងារវិញ លោកបានចូលទៅបំរើការងារក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩៩៨។ លោកក៏ធ្លាប់មានបទពិសោធន៍ការងារក្រុមហ៊ុនឯកជន ជាបុគ្គលិកផ្សព្វផ្សាយឱសថឲ្យក្រុមហ៊ុន Inntech International andaguettan ក្នុងឆ្នាំ ១៩៩៤-១៩៩៨។
-ឆ្នាំ ១៩៩៨-២០០០ ជាគ្រូពេទ្យនៅក្រសួងសុខាភិបាល ។
-ឆ្នាំ ២០០២-២០០៤ ជាមន្ត្រីនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល(ទីស្តីការគណៈរដ្ឋមន្ត្រី)។
-ឆ្នាំ ២០០៤-២០០៤ ជាមន្ត្រីជំនួយការសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៤-២០០៥ ជានាយរងខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៥-២០០៩ ជានាយខុទ្ទកាល័យសាលាខេត្តកំពង់ធំ។
-ឆ្នាំ ២០០៩ ជាអភិបាលរងខេត្តកំពង់ធំ។
-ឆ្នាំ ២០១៦ ជាអភិបាលខេត្តកំពង់ធំ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច លោក សុខ លូ ឋានន្តរស័ក្ដិឧត្ដមមន្ត្រីថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


