ព័ត៌មានជាតិ
ក្រុមវិនិយោគិនចិន ចុះទៅស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិនដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពលនិងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង។

នៅក្នុងកិច្ចជំនួបពិភាក្សា លោក ដួង តារា បានលើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូ ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង។
លោកបន្តថា ខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយ ខណៈខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា សក្ដានុពលសម្រាប់ខេត្តបាត់ដំបងមានច្រើនណាស់លើវិស័យកសិកម្ម ហើយខេត្តមួយនេះកំពុងមានតម្រូវការជាមួយដៃគូសម្រាប់ធ្វើវិនិយោគ ដោយទាមទារឱ្យវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់និងនាំចេញទៅក្រៅប្រទេស។
លោកបន្តថា ស្របពេលបច្ចុប្បន្នផលិតផលកសិកម្មជាច្រើននៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។
ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជានិងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។
លោក សុខ លូ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរច្រើនមានដូចជា ផ្លូវអាស៊ានហាយវេដែលភ្ជាប់ពីរាជធានីភ្នំពេញរួមទាំងផ្លូវរថភ្លើងផងដែរ។ នៅពេលអនាគតរាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាបឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង។ ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាបនិងផ្លូវពីសៀមរាបមកបាត់ដំបងចេញរូបរាងនោះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងងាកមកកម្សាន្តខេត្តបាត់ដំបងនឹងមានសន្ទស្សន៍កាន់ខ្ពស់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


