ព័ត៌មានជាតិ
ក្រោយភ្ជុំរួច តេស្តឃើញគ្រូនិងសិស្សជាច្រើននាក់ឆ្លងកូវីដនៅខេត្តព្រះសីហនុ
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឱ្យដឹងនៅរសៀលថ្ងៃទី១១តុលានេះថា នៅថ្ងៃចូលរៀនដំបូងនេះក្រុមការងារបានរកឃើញសិស្សនិងគ្រូចំនួន២៦នាក់បានឆ្លងជំងឺកូវីដ១៩ ក្រោយពីឈប់សម្រាករយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។
លោក ស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរអប់រំបានធ្វើតេស្តរកកូវីដ១៩ ដល់លោកគ្រូអ្នកគ្រូនិងសិស្សចំនួន៣៦៧១នាក់ស្រី១៤៩២នាក់ នៅតាមសាលាចំនួន២៥សាលាកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣តុលា មុនអនុញ្ញាតឱ្យចូលបង្រៀននិងរៀនវិញ។

ជាលទ្ធផលការធ្វើតេស្តនៅព្រឹកមិញនេះ រកឃើញគ្រូចំនួន៤នាក់និងសិស្ស២២នាក់នៅតាមសាលាចំនួន៥ បានឆ្លងជំងឺកូវីដ១៩ ហើយបានបញ្ជួនទៅព្យាបាលរួចរាល់ហើយ។
បើតាមមន្រ្តីអប់រំរូបនេះ មន្ទីរអនុវត្តការធ្វើតេស្ត៣ថ្ងៃហ្នឹង គឺធ្វើតេស្តបណ្តើរឱ្យគ្រូនិងសិស្សចូលបង្រៀននិងរៀនបណ្តើរ បើរកឃើញគ្រូឬសិស្សណាម្នាក់មានឆ្លង នឹងបញ្ជួនទៅព្យាបាលភ្លាមៗតែម្តង។ ចំណែកគ្រូនិងសិស្សណាមិនមានឆ្លងអនុញ្ញាតឱ្យបង្រៀននិងរៀនជាធម្មតា។

លោកស្រីបានបន្ថែមថា ក្រុមការងារសាលានីមួយៗនឹងបន្តធ្វើតេស្តដល់លោកគ្រូអ្នកគ្រូនិងសិស្សរហូតដល់៣ថ្ងៃហើយលទ្ធផលនឹងដឹងជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថាខេត្តព្រះសីហនុ បានបើកដំណើរការសាកល្បងសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ចំនួន៥សាលា នៅថ្ងៃទី១៣ខែកញ្ញាឆ្នា២០២១។ បន្ទាប់មកទៀតរដ្ឋបាលខេត្ត បានបន្តបើកថ្នាក់ទី៩និងថ្នាក់ទី១២ចំនួន២០សាលាបន្ថែមទៀត ដែលមានសិស្សចំនួន ២១២៥នាក់ស្រី១១៥០នាក់ ស្មើនឹង១០៥ថ្នាក់ ខណៈបច្ចុប្បន្នខេត្តព្រះសីហនុមានសាលាចំនួន ១០០កន្លែងក្នុងនោះមានកម្រិតមធ្យមសិក្សាចំនួន២៧កន្លែង កម្រិតមឋមសិក្សាចំនួន៧២កន្លែង និងកម្រិតមតេយ្យសិក្សាចំនួន១កន្លែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


