Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនជាស្ត្រីពីរនាក់ ដកហូតរថយន្ដទំនើបមួយគ្រឿង

បានផុស

នៅ

កម្លាំង​មន្ទីរប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយកម្លាំងនគរបាលនៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោកស្រី ចា​ត សូរស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​ស្ត្រី​ចំនួន០២​នាក់ ដកហូត​បាន​រថយន្ត​មួយគ្រឿង និង​គ្រឿងញៀន​ចំនួន១៦​កញ្ចប់​ធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​ស្ត្រី​ទាំង០២​នាក់ ខាងលើ ធ្វើឡើង​នៅវេលា​ម៉ោង​២៣ នឹង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថៃ្ង​ទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុង​ផ្ទះ​របស់​ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃិន សារ៉ាត់ នាយករងមន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ស្ថិតក្រោម​ការ​សម្រប​សម្រួល​នីតិវិធីពីលោកស្រី ចាត ​សូរស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការ​នេះ កម្លាំងចម្រុះ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ថ្លា​ស​ចំនួន ១៦​កញ្ចប់​ធំ សង្ស័យថា​ គ្រឿងញៀន និង​ឧបករណ៍ សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ដកហូតរថយន្តមួយ​គ្រឿង ម៉ាក FORD EV E REST សេរី​ឆ្នាំ​២០២១ ពណ៌ស មាន​ស្លាក លេខ​ភ្នំពេញ 2BP-6979 ។​

នគរបាលបាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យចំនួន០២​នាក់ ពាក់ព័ន្ធក្នុងករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ ត្រូវបាន​ឃាត់ខ្លួនរួមមាន​ទី​១- ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច និង​ទី​២- ឈ្មោះ សុខ ស្រី​និ​ត ភេទ​ស្រី អាយុ៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹង ស្រុក​ភ្នំស្រួច ។

បច្ចុប្បន្ន កន្លែងកើតហេតុ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដើម្បី​បន្ត​និតិ​វិធី​ ចំណែកជនសង្ស័យ​ទាំង០២​នាក់ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​រាជធានីភ្នំពេញ ដើ​ម្បីចំណាត់ការបន្ដទៀត ៕

អត្ថបទ៖ ​ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម