ព័ត៌មានជាតិ
ពលរដ្ឋថ្លែងអំណរគុណអាជ្ញាធរខណ្ឌច្បារអំពៅ បន្ទាប់ពីជួយរំដោះពីការជន់លិចដោយជំនន់ទឹកភ្លៀង
ប្រជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងនូវក្តីរីករាយព្រមទាំងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅ ដែលបានដាក់ម៉ាស៊ីនបូមទឹករំដោះទឹកជំនន់ចេញពីទីតាំងដែលលិចលង់នោះ។

ប្រជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល បានឲ្យដឹងថា បន្ទាប់ពីមេឃធ្លាក់ភ្លៀងជាបន្តបន្ទាប់ធ្វើឲ្យតំបន់មួយចំនួនក្នុងភូមិបានរងការលិចលង់ដែលបង្កឲ្យមានការលំបាកដល់បងប្អូនប្រជាពលរដ្ឋពិសេសមនុស្សចាស់ក៏ដូចជាកូនក្មេង។ ខណៈដែលកំពុងរងការលិចលង់នោះក៏មានវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងដែលរងការលិចលង់ និងបាននាំយកម៉ាស៊ីនបូមទឹកខ្នាតធំដាក់បូមរំដោះទឹកចេញរហូតដល់រីងស្ងួត។ ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋលោកសម្ដែងនូវក្តីរីករាយ និងថ្លែងអំណរដល់លោកអភិបាលខណ្ឌច្បារអំពៅដែលបានយកម៉ាស៊ីនបូមទឹកមកដាក់បូមរំដោះទឹកចេញមិនឲ្យមានការលំបាកដល់ប្រជាពលរដ្ឋ។

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្នុងពេលភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ គឺអាជ្ញាធរបានយកម៉ាស៊ីនខ្នាតធំទៅបូមរំដោះទឹកចេញមិនមែនត្រឹមសង្កាត់ក្បាលកោះប៉ុណ្ណោះទេ គឺមានសង្កាត់វាលស្បូវទៀតផង។ ហើយបើមានទីតាំងណារងការលិចលង់ គឺអាជ្ញាធរនិងបន្តដាក់ម៉ាស៊ីនបូមទឹកជាបន្តរហូតដល់អស់៕
អត្ថបទ៖ នរា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


