ព័ត៌មានជាតិ
ការចាក់សម្លាប់សមាជិកសភាអង់គ្លេស គឺជាអំពើភេរវកម្ម
ការសម្លាប់សមាជិកសភាអភិរក្សលោក David Amess ត្រូវបានប៉ូលិសប្រកាសថា ជាអំពើភេរវកម្ម។
លោក Sir David ត្រូវបានគេចាក់ជាច្រើនកាំបិត នៅក្នុងមណ្ឌលបោះឆ្នោតមួយនៅតំបន់ Leigh-on-Sea ក្នុងទីក្រុង Essex កាលពីថ្ងៃសុក្រ។

ប៉ូលិសក្រុងនិយាយថា ហេតុការណ៍នេះគឺជំរុញដោយភាពជ្រុលនិយមឥស្លាម។
បុរសជនជាតិអង់គ្លេសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយសង្ស័យថាបានប្រព្រឹត្តិអំពើឃាតកម្ម ហើយប៉ូលិសបានឲ្យដឹងថា ពួកគេមិនស្វែងរកអ្នកផ្សេង ពាក់ព័ន្ធនឹងការសម្លាប់នេះទេ។

ប៉ូលិសក្រុងបាននិយាយថា ជាផ្នែកមួយនៃការស៊ើបអង្កេតបច្ចុប្បន្ន មន្រ្តីកំពុងធ្វើការស្រាវជ្រាវរកនៅអាសយដ្ឋានពីរក្នុងទីក្រុងឡុងដ៍។
កងកម្លាំងជឿថា បុរសម្នាក់នេះធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែការសាកសួរអំពីហេតុការណ៍នេះ កំពុងបន្ត។
ប៉ូលិសបន្ថែមថា បុរសម្នាក់នេះកំពុងស្ថិតនៅក្នុងការឃុំឃាំងនៅទីក្រុង Essex៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកបកប្រែ អាហ្វហ្គានីស្ថាន ដែលត្រៀមជម្លៀសចេញពីប្រទេស ត្រូវបាញ់សម្លាប់ដោយកាំភ្លើង AK នៅក្រុងកាប៊ុល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


