ព័ត៌មានជាតិ
នាវាចម្បាំងអូស្ត្រាលី HMAS Anzac នឹងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ នាថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ
នាវាចម្បាំងអូស្ត្រាលីឈ្មោះ HMAS Anzac នឹងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ នេះបើយោងតាមការបង្ហោះឲ្យដឹង នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ។
ស្ថានទូតអូស្រ្តាលី បានលើកឡើងថា អូស្ត្រាលីរីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាពចូលរួម ក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រឡប់មកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។
បើតាមស្ថានទូតអូស្ត្រាលី នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយ នៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។ នេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។
ជាមួយគ្នានេះ នាវា HMAS Anzac នឹងនាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រភពដដែល បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសសម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាញ ដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ ស្ថានទូតអូស្ដ្រាលី បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួលដល់ដំណើរទស្សនកិច្ចនេះ ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានា ក្នុងការរៀបចំដោយសារតែជំងឺកូវីដ-១៩៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


