Connect with us

ព័ត៌មានជាតិ

កម្ពុជាកាត់បន្ថយការធ្វើចត្តាឡីស័ក មកត្រឹម ៣ថ្ងៃសម្រាប់វិនិយោគិន មន្រ្តីរាជការ និង ៧ថ្ងៃសម្រាប់អ្នកដំណើរទូទៅ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​ បានកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃ សម្រាប់វិនិយោគិន, មន្រ្តីរាជការ ៧ថ្ងៃ សម្រាប់អ្នកដំណើរខ្មែរ និងបរទេស និង ១៤ថ្ងៃ សម្រាប់អ្នកដំណើរ ដែលមិបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងក្នុងសេចក្ដីជូនដំណឹង ស្ដីពីលក្ខខណ្ឌធ្វើដំណើរកា អនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ចុះកាលពីយប់ថ្ងៃទី១៦ ខែតុលាថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូស មូលដ្ឋានបានពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងនោះត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)។

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅ ដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូស មូលដ្ឋានបានពេញលេញ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា អ្នកដំណើរជាមន្ត្រីរាជការ ដែលត្រលប់ពីបំពេញបេសកកម្មផ្លូវការ នៅក្រៅប្រទេសនិងក្រុមគ្រួសារ។

មុនពេលធ្វើដំណើរមកដល់កម្ពុជា អ្នកដំណើរត្រូវត្រៀមឲ្យរួចរាល់នូវឯកសារ ដូចជា លិខិតបេស​កកម្មផ្លូវការចេញដោយក្រសួង ឬស្ថាប័ន វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាល នៃប្រទេសដែលមន្ត្រីបំពេញបេសកកម្ម បណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ ប្រភេទ

វ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង + ឯកសារបញ្ជាក់ការកក់សណ្ឋាគារ ក្នុងករណីអ្នកដំណើរចង់ធ្វើចត្តាឡីស័កសណ្ឋាគារ ដែលទទួលសេវាកក់តាមអនឡាញ។ ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរត្រូវបង្ហាញគ្រប់ឯកសារពាក់ព័ន្ធខាងលើ ត្រូវសហការផ្តល់សំណាក សម្រាប់ធ្វើតេស្តដោយម៉ាស៊ីន PCR នៅទីតាំងច្រកចូលប្រទេសកម្ពុជា។

បន្ទាប់ពីទទួលបានការត្រួតពិនិត្យឯកសារតម្រូវដូចខាងលើ អ្នកដំណើរនឹងត្រូវបានពិនិត្យសុខភាព និង យកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងត្រូវបញ្ចូនទៅសណ្ឋាគារឬទីតាំងដែលកំណត់ដោយក្រសួង សុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក។ ក្នុងករណីអ្នកដំណើរគ្មានលទ្ធភាពបង់ថ្លៃសេវាចត្តាឡីស័កនៅសណ្ឋាគារ អ្នកដំណើរត្រូវទៅធ្វើចត្តាឡីស័កនៅតាមទីតាំង និងគោរពតាមលក្ខខណ្ឌ ដែលកំណត់ដោយក្រសួងសុខាភិបាល ហើយរាល់ចំណាយត្រូវធានាដោយថវិការដ្ឋ។

ក្នុងករណីអ្នកដំណើរ មានលទ្ធភាពបង់ថ្លៃសេវាចត្តាឡីស័ក នៅសណ្ឋាគារដោយខ្លួនឯង មន្ត្រីសម្របសម្រួលនៅច្រកចូលប្រទេសកម្ពុជា នឹងរៀបចំឲ្យអ្នកដំណើរបានទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ បន្ទាប់ពីបានយកសំណាករួចរាល់។ ក្រោយពេលទៅដល់ទីតាំងចត្តាឡីស័កនៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងអ្នកដំណើរ នឹងត្រូវរង់ចាំលទ្ធផលតេស្តសុខាភិបាល។ ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន (PCR បញ្ជាក់ថា វិជ្ជមានកូវីដ-១៩អ្នកដំណើរនឹងត្រូវបញ្ចូនទៅ ព្យាបាលនៅតាមមណ្ឌលព្យាបាល។ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន PCR បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃទី៣។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងករណីគេហដ្ឋានរបស់មន្ត្រីរាជការខាងលើ មានភាពសមស្របដល់ការធ្វើចត្តាឡីស័ក ស្របតាមវិធានការចត្តាឡីស័កនៅផ្ទះ អ្នកដំណើរជាមន្ត្រីរាជការអាចស្នើសុំមកអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក (អនុគណៈកម្មការទី២) យ៉ាងតិច ៣ ថ្ងៃនៃថ្ងៃធ្វើការ មុន ពេលមកដល់កម្ពុជា ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ។ ក្រោយពីពិវិត្យលើការស្នើសុំ អនុគណៈកម្មការទី២អាចបដិសេធ ឬឯកភាពអនុញ្ញាតដោយភ្ជាប់នូវលក្ខខណ្ឌ និងវិធានសុខាភិបាល សម្រាប់អ្នកដំណើរអនុវត្ត ដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះមន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងក្រុមគ្រួសារដែលកាន់ទិដ្ឋាការការទូត (Visa A) និងទិដ្ឋាការផ្លូវការ (Vina B) និងក្រុមគ្រួសារត្រូវអនុវត្តវិធានការចត្តាឡីស័កចំនួន ៣ថ្ងៃក្នុងករណីបានចាក់វ៉ាក់សាំងពេញលេញ ឬ ១៤ថ្ងៃ ក្នុងករណីមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់ពេញលេញ។

ជាមួយគ្នានេះដែរត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង ត្រូវមានវិញ្ញាបនបត្របញ្ជាក់​ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។

មន្ត្រីទាំងនោះអាចស្នាក់នៅនីវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់​ដោ​យឡែកឬសណ្ឋាគារដែលអាច ទទួលកក់បាន ដើម្បីធ្វើចត្តាឡីស័ក ៣ថ្ងៃ ឬ ១៤ថ្ងៃ ពេញលេញ និង ស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថានទូត អង្គការអន្តរជាតិសាមី និងមន្ត្រីសុខាភិបាល ដោយចំណាយ ទាំងអស់ជាបន្ទុករបស់សាមីខ្លួនផ្ទាល់។ ក្នុងអំឡុងពេលធ្វើចគ្នាឡឺស័កមិនត្រូវបានអនុញ្ញាតឱ្យជួបភ្ញៀវ ឬចាកចេញ ពីទីតាំង ឬបន្ទប់ចត្តាឡីស័កឡើយ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលនានា ដែល បានដាក់ចេញដោយក្រសួងសុខាភិបាល។

ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយសំណាកត្រូវយកនៅទីតាំងពិសេសក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្តង។ ក្នុងករណីមានការរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ដោយមន្ទីរពិសោធន៍ អ្នកជំងឺត្រូវបញ្ជូនទៅ កាន់ទីតាំងព្យាបាលដែលស្ថានទូត ឬអង្គការអន្តរជាតិសំណូមពរ ហើយដែលក្រសួងសុខាភិបាល ឯកភាព ដើម្បីធ្វើការព្យាបាល។ រាល់ការ សម្រាកព្យាបាលជាបន្ទុករបស់មន្ត្រីការទូត ឬស្ថានទូត និង អង្គការអន្តរជាតិផ្ទាល់។

រីឯអ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬការអញ្ជើញអ្នកស្នើសុំដែលជាអ្នកធានា គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក និងការព្យាបាល ក្នុងករណីដែល អ្នកដំណើរមានការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងស្នាក់នៅកម្ពុជា។ ត្រូវអនុវត្តវិធានការចត្តាឡីស័កចំនួន ៣ថ្ងៃ ក្នុងករណីបានចាក់វ៉ាក់សាំងពេញលេញ ឬ ១៤ថ្ងៃ ក្នុងករណីមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់ពេញលេញ។  

ក្នុងករណីអ្នកដំណើរជាបុគ្គលិកក្រុមហ៊ុន អ្នកធានា ឬអ្នកអញ្ជើញត្រូវធ្វើការស្នើសុំបណ្ណការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុនការស្នើសុំលិខិតបញ្ជាក់លើការធានា ឬលិខិតបញ្ជាក់លើការអញ្ជើញ។ ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរបរទេស ត្រូវបង្ហាញឯកសារហើយ អាជ្ញាធរមានសមត្ថកិច្ច និងស្កេន QR Code លើលិខិតបញ្ជាក់លើឯកសារឬលិខិតបញ្ជាក់លើការ អញ្ជើញរបស់អ្នកដំណើរ ដើម្បីធានាភាពពិតប្រាកដនៃឯកសារនេះ។បន្ទាប់ពីបានបំពេញក្របលក្ខខ័ណ្ឌរួចអ្នកដំណើរត្រូវបានពិនិត្យ សុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុខនឹងត្រូវបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលកំណត់ ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តឡីស័ក។

ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test(នៅពេលមកដល់កម្ពុជា) វិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបញ្ជួនទៅ តាមមណ្ឌលព្យាបាល។ប៉ុន្តែក្នុងករណីអវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើ ចត្តាឡីស័ករយៈពេលចំនួន ៧ថ្ងៃ, ហើយអ្នកដំណើរត្រូវទទួលការយកសំណាកលើកទី២ ធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី៦។ ក្នុងករណីលទ្ធផលបញ្ជាក់ថា អវិជ្ជមានវី៨-១៩ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី៧។

ក្នុងករណីគេហដ្ឋានរបស់របស់អ្នកដំណើរជាជនជាតិខ្មែរ មានភាពសមស្របដល់ការធ្វើចត្តាឡីស័ក ស្របតាមវិធានការចត្តាឡីស័កនៅផ្ទះអ្នកដំណើរអាចស្នើសុំមកអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេសនិងការធ្វើចត្តាឡីស័កយ៉ាងតិច ៣ ថ្ងៃនៃថ្ងៃធ្វើការ មុនពេលមកដល់ កម្ពុជា ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ។

ចំពោះអ្នកដំណើរទូទៅជាជនបរទេស សំដៅដល់អ្នកដំណើរទសទូទៅ  ដោយរាប់បញ្ចូលទាំងអ្នកទេសចរ និងវិនិយោហ៊ុន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនមានការធានា ឬការអញ្ជើញត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា ទទួល ស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង។

ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន-PCR បញ្ជាក់ជាវិជ្ជមានកូរីដ-១៩ អ្នកដំណើរនឹងត្រូវបញ្ជូនទៅ ព្យាបាលនៅតាមមណ្ឌលព្យាបាល។ ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន PCR បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី៣។ ករណីពិសេសចាំបាច់ដែលអ្នកដំណើរខាងលើមិនអាចធ្វើចត្តាឡីស័កពេញលេញ អ្នកធានា ឬអ្នកអញ្ជើញ ត្រូវដាក់លិខិតស្នើសុំទៅអនុគណៈកម្មការទី២ជាមុន ដើម្បីស្នើសុំគោលការណ៍ពិសេស សម្រាប់ការធ្វើចតាឡីស័ករយៈពេលខ្លី។

ចំណែកអ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេសដែលកាន់លិខិតឆ្លងដែនខ្មែរ ឬកាន់លិខិត ឆ្លងដែនបរទេស ប៉ុន្តែមានទិដ្ឋាការប្រភេទ K ត្រូវមាន វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាល នៃប្រទេសសាមី ត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ ប្រភេទកសាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង។

ក្នុងករណីអ្នកដំណើរបរទេសជាបុគ្គលិក ដែលត្រូវបម្រើការងារនៅក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជា ហើយបណ្ណការងារអស់សុពលភាព ឬមិនទាន់មាន, អ្នកដំណើរបរទេសត្រូវធ្វើបណ្ណនៅក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកដំណើរត្រូវត្រៀមសាច់ប្រាក់ចំនួន ១ ០០០ដុល្លារអាមេរិក ដើម្បីតម្កល់ នៅច្រកចូលកម្ពុជាធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។ + បណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលជាការធានារ៉ាប់រងរួមគ្នា ដោយក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន នៅកម្ពុជា។ ត្រូវទិញជាធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូដ-១៩ ពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុនតំណាងឲ្យការធានារ៉ាប់រងរួមគ្នា។

ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរបរទេស ត្រូវង្ហាញគ្រប់ឯកសារ និងអនុវត្តវិធានសុខាភិបាលខាងលើ ។បន្ទាប់ពីទទួលបានការត្រួតពិនិត្យឯកសា រតម្រូវដូចខាងលើ អ្នកដំណើរបរទេស នឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងត្រូវបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក ក្នុងរយៈពេល ៧ថ្ងៃ។

ក្រោយពេលទៅដល់ទីតាំងចត្តាឡីស័កនៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ត្រូវធ្វើតេស្តលើកទី១ ដោយប្រើ Rapid Test (នៅពេលមកដល់កម្ពុជា)។ ក្នុងករណីលទ្ធផលតេស្តលើក១វិជ្ជមានត្រូវបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាល។ ក្នុងករណីលទ្ធផលតេស្តលើកទី១អវិជ្ជមានកូវីដ-១៩.អ្នកដំណើរបរទេស ត្រូវបន្តធ្វើចតាឡីស័កយៈពេលចំនួន៧ថ្ងៃហើយអ្នកដំណើរបរទេសត្រូវទទួលការយកសំណាក លើកទី២ ដោយធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី៦។ ក្នុងករណីលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវីជ ១៩ ត្រូវបញ្ចូនទៅព្យាបាល។ ក្នុងករណីលទ្ធផលបញ្ជាក់ អវិជ្ជមានកូវីដ-១៩ត្រូវញ្ចប់ការធ្វើ ចត្តាឡីស័កនៅថ្ងៃទី៧។

ចំពោះអ្នកដំណើគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់ វ៉ាក់សាំងបានពេញលេញការអនុវត្តលក្ខខណ្ឌធ្វើដំណើរ ត្រូវអនុវត្តដូចបានរៀបរាប់ខាងលើ ប៉ុន្តែ រយៈពេលនៃការធ្វើចត្តាឡីស័កគឺចំនួន ១៤ថ្ងៃ និងត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក នៅសណ្ឋាគារណាមួយ។ ក្នុងករណីពុំមាន ត្រូវត្រៀមសាច់ប្រាក់ចំនួន ២ ០០០ ដុល្លារអាមេរិក (សម្រាប់អ្នកដំណើរបរទេស) ដើម្បីតម្កល់នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយ ទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័រកនៅពេលមកដល់កម្ពុជា។

អ្នកដំណើរ ត្រូវសហការឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក ហើយក្រោយពេលទៅដល់ទីតាំង ចត្តាឡីស័កនៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល។ ប្រសិនបើវិជ្ជមានកូវីដ-១៩ ត្រូវបញ្ចូនទៅព្យាបាល។ ករណីអវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយអ្នកដំណើរ ត្រូវទទួលការយកសំណាកលើកទី២ ដោយធ្វើ PCR នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។ ក្នុងករណីលទ្ធផលបញ្ជាក់ថា វិជ្ជមាន តេស្តដោយម៉ាស៊ីនកូវីដ-១៩ ត្រូវបញ្ចូនទៅព្យាបាល។ ក្នុងករណីលទ្ធផលបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី១៤។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្ដីជូនដំណឹងនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ​តទៅ។ ចំពោះអ្នកដំណើរ ដែលមកដល់កម្ពុជា មុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងកំពុងធ្វើចត្តាឆឡីស័ក ក៏អាចទទួលបានការសម្របសម្រួល ដូចគ្នាដែរ ក្នុងករណីទទួលបានការចាក់វ៉ាកសាំងកូវីដ-១៩ ពេញលេញ, មានឯកសារគ្រប់គ្រាន់ និងបំពេញ រាល់លក្ខខណ្ឌខាងលើ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១៣ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម