Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធថ្មីមួយ ដែលអាចឱ្យអ្នកដំណើរបំពេញក្នុងទម្រង់តែមួយ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។ នេះ​បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ការបង្កើតប្រព័ន្ធ Cambodia e-Arrival Card នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេស ដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរ ដោយបំពេញក្នុងសាលាកប័ត្រតែមួយ។ យ៉ាងណាមិញ ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាសព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។

សូមបញ្ជាក់ថា ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឱ្យអ្នកដំណើរ ទាំងអស់ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា១១ នាទីutes មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា១៥ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច៣១ នាទីutes មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម