Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

បានផុស

នៅ

ក្រសួងសុខាភិបាល បានបង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរជនជាតិខ្មែរ និងបរទេស កក់ធ្វើចត្តាឡីស័ក នៅពេលធ្វើដំណើរមកប្រទេសកម្ពុជា។ សណ្ឋាគារចំនួន ៥នោះ រួមមាន៖ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ សណ្ឋាគារ ខតយ៉ាដ បាយម៉ារីយុត សណ្ឋាគារ រាហ្វឡឺរ៉ូយ៉ាល សណ្ឋាគារសូហ្វីតែភភូគីត្រាភ្នំពេញនិងសណ្ឋាគារហ៊ីម៉ាវ៉ារី។

ការបង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥នេះ បន្ទាប់ពីក្រសួងសុខាភិបាល បានកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃ សម្រាប់វិនិយោគិន, មន្រ្តីរាជការ ៧ថ្ងៃសម្រាប់អ្នកដំណើរជនជាតិខ្មែរ និងបរទេស និង១៤ថ្ងៃ សម្រាប់អ្នកដំណើរ ដែលមិបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងក្នុងសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌធ្វើដំណើរអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ចុះកាលពីយប់ថ្ងៃទី១៦ ខែតុលាថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងនោះត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)។

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅ ដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូស មូលដ្ឋានបានពេញលេញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការកែសម្រួលការធ្វើចត្តាឡីស័កនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះតទៅ។ ចំពោះអ្នកដំណើរ ដែលមកដល់កម្ពុជាមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងកំពុងធ្វើចត្តាឆឡីស័ក ក៏អាចទទួលបានការសម្របសម្រួលដូចគ្នាដែរ ក្នុងករណីទទួលបានការចាក់វ៉ាកសាំងកូវីដ-១៩ ពេញលេញ, មានឯកសារគ្រប់គ្រាន់ និងបំពេញ រាល់លក្ខខណ្ឌ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម