Connect with us

ព័ត៌មានជាតិ

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

បានផុស

នៅ

កំពង់ធំ ​៖ ​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ រួមជាមួយ​ក្រុមការងា​របា​ន នាំយក​អំណោយ​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី មក​ឧបត្ថម្ភ​ជូន​អតីតយុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម ១២​គ្រួសារ រស់នៅ​ក្រុង​ស្ទឹងសែន រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ពិធី​នេះ បាន​ធ្វើ​នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្នុង​ទីតាំង​ផ្នែក​សឹក​រង​ស្ទឹងសែន នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​គិតគូរ​ជាខ្លាំង​ចំពោះ​សុខទុក្ខ​របស់ ក្រុមគ្រួសារ អតីត​យុទ្ធជន ក្នុង​ខេត្តកំពង់ធំ ដោយបាន​ចាត់ទុក​អតីត​យុទ្ធជន ជា​អ្នកមាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ បើ​គ្មាន​អតីត​យុទ្ធជន​ដែល​ជា​អ្នក​ពុះពារ ប្តូរជីវិត​ដើម្បី​ជាតិ​មាតុភូមិ រំដោះ​យកសុខ​សន្តិភាព​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ទេ យើងទាំងអស់​គ្នា​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ និង​បាន​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន ពិសេស​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​យើង កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រីក​រាលដាល មេរោគ​កូ​វីដ​-១៩។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សំណូមពរ​ដល់​បងប្អូន អតីតយុទ្ធជន​រៀន​រស់​នៅតាម​គន្លង​ថ្មី​នៃ​បរិបទ​កូ​វីដ​-១៩ និង​ត្រូវ​ដាំ​ដំណាំ បន្លែបង្ការ ចិញ្ចឹមសត្វ​គោ ក្របី មាន់​ទា ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បន្ថែម​លើ​ប្រាក់​គោល​របប​ដែល​រដ្ឋាភិបាល​ប្រគល់ជូន ក្នុង​ឱកាស​នេះ បាន​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ អង្ករ​ចំនួន​២៥​គីឡូក្រាម មី​ជាតិ​ចំនួន​១​កេស ទឹកស៊ីអ៊ីវ​ចំនួន​១​យួរ និង​ត្រីខកំប៉ុង​ចំនួន​១​យួរ។

អតីត​យុទ្ធជន​ពិការ​ទាំង​១២​គ្រួសារ គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយស្មោះ​អស់ពី​ចិត្ត និង​ប្តេជ្ញា​គាំទ្រ​ឲ្យ​សម្តេច​បន្ត​ដឹកនាំ​នាវា​សន្តិ​ភាពជា​រៀងរហូត​ទៅ ថែមទាំង​បាន​អគុណ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ រួមទាំង​ក្រុមការងារ​នៃ​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែលជា​និច្ចកាល​តែងតែ​ជួយ​ដោះស្រាយ​រាល់​ការលំបាក​ខ្វះខាត របស់​ពួកគាត់​បាន ទាន់ពេលវេលា និង​សូម​ជូនពរ​ឲ្យ​មាន​សុខភាព​ល្អ សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម