ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវិនិយោគិនអាមេរិក ពិចារណាមកវិនិយោគនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Ted Osius (ថេត អូសៀស) ប្រធានគណ:កម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យវិនិយោគិនអាមេរិក ពិចារណាមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។
លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា លោក Ted Osius (ថេត អូសៀស) ប្រធាន និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន បានសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ ការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានជោគជ័យយ៉ាងត្រចះត្រចង់។ លោក ថេត អូសៀស បានចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល, វិស័យឧស្សាហកម្ម, វិស័យសុខាភិបាល, វិស័យបច្ចេកវិទ្យា, វិស័យហិរញ្ញវត្ថុ និងវិស័យនាំចេញនាំចូល។
ក្នុងជំនួបដដែលនេះលោក ថេត អូសៀស បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជា នៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ និងជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ ក៏ដូចជានឹងជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាព និងសន្តិសុខថាមពល ផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ក៏បានអបអរសាទរជូនចំពោះលោក ថេត អូសៀស ដែលបានត្រូវតែងតាំងជាប្រធាននិងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋ អាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់ភាពជឿនលឿនរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កា ជាវិជ្ជមាន។
សម្ដេចតេជោ បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវផែនការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន៖ បន្តគ្រប់គ្រងជំងឺកូវីដ-១៩, ជំរុញការកែទម្រង់ផ្នែកធុរកិច្ច ឲ្យបានកាន់តែប្រសើរដើម្បី, ទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន, ជំរុញការកែទម្រង់លើគ្រប់វិស័យ និងការបង្កើតសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាទីបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ច នូវសក្កានុពលនៃការវិនិយោគនៅកម្ពុជា ព្រមទាំងអំពាវនាវឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិចារណាធ្វើការវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ ណារី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ