Connect with us

ព័ត៌មានជាតិ

មន្រ្តី​ចុះ​វាយតម្លៃ​ផ្លូវ ៣៤ ខ្សែក្នុងក្រុង​ព្រះសីហនុ មុនប្រគល់​ជូនរដ្ឋបាល​ខេត្ត​គ្រប់គ្រងបន្ត

បានផុស

នៅ

លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យវាយតម្លៃ ការស្ថាបនាផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុមុននឹងប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុគ្រប់គ្រងបន្តនៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ នេះ។

លោក លី រស្មី បានលើកឡើងថា ការខិតខំកស្ថាបនាផ្លូវរបស់ក្រុមហ៊ុននិងអង្គភាពនីមួយៗមានការសហការការទទួលខុសត្រូវនិងទទួលបានសមទ្ធិផលល្អដូចថ្ងៃនេះ ទោះបីជួប ប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ ក៏ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គភាពដែលបានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុទាំងអស់ដោយអនុវត្ត ស្របតាមបទដ្ឋានលក្ខណបច្ចេកទេសនិងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឲ្យរដ្ឋបាលខេត្តព្រះសីហនុគ្រប់គ្រងបន្តវិញ។

ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តបានសំណូមពរឲ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងកន្លែងខ្វះខាតដែលនៅសេសសល់ដើម្បីឲ្យក្រុមហ៊ុននិងអង្គភាពទទួលការ ស្ថាបនាផ្លូវទាំងអស់ធ្វើការជួសជុលឲ្យមានគុណភាព ១០០​ភាគរយ ខណៈ​ខេត្តព្រះសីហនុនឹងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ ២០២១ខាងមុខនេះ និង​ធ្វើ​ជា​ម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិកាអាស៊ាននៅខែមករាឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ។

វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋានកាលថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សម្រេចលទ្ធផល១០០ភាគរយ។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក)។ វឌ្ឍនភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ក្រុងព្រះសីហនុមានដូចជា៖ ការងារកម្រាលផ្លូវបេតុង ,ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់ការងារដំឡើងលូរណប,ការងារអ៊ុតកៅស៊ូ​,ការងាររៀបខឿនចិញ្ចើមផ្លូវ សាធារណៈ, ការងារគំនូសចរាចរណ៍, ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនិងការងារស្ថាបនាផ្ទាំងអក្សរ«ខ្មែរធ្វើ»បានសម្រេច បាន១០០ភាគរយ។

ជាមួយគ្នានេះ​ការងារស្ថាបនារង្វង់មូលនិងបដិមាទាំង ៣ ក្នុងនោះរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី និងរង្វង់មូលព្រះថោងនាងនាគ។ ចូលរួមកែលម្អឆ្នេរនិងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចជា៖ ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែទៀត ដែលមាន២គន្លងរថយន្តនិង២គន្លងទោចក្រយានយន្តរួមមាន ផ្លូវលេខ៨១៨៨ ប្រវែង៨០៩ម៉ែត្រ ,ផ្លូវលេខ៨០១ ប្រវែង ៩៥៦ម៉ែត្រនិងផ្លូវលេខ៨០៦ ប្រវែង៧២៨ម៉ែត្រ។

ខ្សែផ្លូវសរុបចំនួន៣៧ខ្សែប្រវែងសរុប ៨៤,០៦៥ម៉ែត្ររួមមាន មហាវិថីចំនួន៣ខ្សែ,វិថីចំនួន១៧ ខ្សែនិង អនុវិថីចំនួន១៧ខ្សែ។ ស្ថាបនានិងជួសជួលពង្រីកស្ពានថ្មីចំនួន៨ទីតាំង មានប្រវែងសរុប២៧២ម៉ែត្ររួមមាន៖ ស្ពានសែនត្រជាក់ចិត្តប្រវែង៤៥ម៉ែត្រ, ស្ពានព្រែកទប់ប្រវែង៣០ ម៉ែត្រ, ស្ពានព្រះសិវៈប្រវែង ៥០ម៉ែត្រ,ស្ពានព្រះថោងប្រវែង​៣០ម៉ែត្​រ,ស្ពានទី១វិថីសែនជ័យប្រវែង១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យប្រវែង១៥ម៉ែត្រ,ស្ពានទី៣ វិថីសែនជ័យប្រវែង ៤៥ម៉ែត្រនិងស្ពានសែនជ័យប្រវែង៤៥ម៉ែត្រ។

រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាមឱ្យមានសោភ័ណភាពឡើងវិញ ដោយបានបើកឆ្នេរសមុទ្រចំនួន៣ទីតាំងរួមមាន៖ ឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ,ឆ្នេរពយអូរឈើទាលប្រវែង២៥០ម៉ែត្រនិងឆ្នេរពយជំទាវម៉ៅប្រវែង ១,៨៥០ម៉ែត្រ និងមានការស្ថាបនាកន្លែងទាក់ទាញជាច្រើនទៀត៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម