ព័ត៌មានជាតិ
ឆេះ ដេប៉ូប្រេងឥន្ធនៈ រាលដាលដល់ផ្ទះកម្ពស់៣ជាន់ ពេលបង្ហូរប្រេងចូលស៊ីទែនស្តុក
ផ្ទះថ្មកម្ពស់៣ជាន់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីភ្លើងនេះបានឆេះរាលដាលពីការបូមប្រេងចេញពីរថយន្តចូលទៅស៊ីទែនស្តុកប្រេង។
ករណីអគ្គីភ័យឆាបឆេះដេប៉ូសាំងនេះ បានកើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង៤ល្ងាច ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង ទំហំ១២មx៨ម កម្ពស់៣ជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ៤៩ឆ្នាំ ។
នៅក្នុងករណីនេះដែរក៏បានបង្កអោយរងរបួសមនុស្សចំនួន១នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង)។

បើតាមសាក្សីបាននិយាយថា នៅពេលដែលអ្នកបើកបរចាប់ផ្តើមបើកបង្ហូរសាំងទៅក្នុងស៊ីទែនស្តុកសាំង ស្រាប់តែគេឃើញមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ព្រមទាំងបានឆេះទាំងរថយន្ត និងឆេះទាំងស៊ីទែនស្តុកប្រេងសាំងដែលម្ចាស់បានដាក់តម្កល់នៅលើដី ដោយមិនបានដាក់បង្កប់ក្រោមដីឡើយ ហើយអណ្តាតភ្លើងក៏បានឆេះរាល់ដល់ផ្ទះតែម្តង ។

លោកនាយការិយាល័យបានបន្តថា រថយន្តពន្លត់អគ្គិភ័យបានចេញចំនួន០៥គ្រឿង(រថយន្តអធិការនគរបាលស្រុកបាណន់០១គ្រឿង,ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០៣គ្រឿង និងអធិការនគរបាលស្រុកសង្កែ ចំនួន០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន១១ឡាន ដោយកិច្ចប្រតិបត្តិការនេះបញ្ចប់ត្រឹមម៉ោង ៨យប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


