ព័ត៌មានជាតិ
រថយន្ដកាមរីបាឡែនបោះពួយឡើងសួនច្បារ ផ្លូវសហព័ន្ធរុស្ស៊ី
បុរសម្នាក់ស្រវឹងធ្លាក់ភ្លែកបានបើករថយន្តបោះពួយទៅបុកថ្មខឿនសួនច្បារខូចខាតអស់ជាច្រើនដុំ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចមុខធនាគារABAតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AC.5773បើកដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណ:មកដល់កន្លែងកើតហេតុក៏រេចង្កូតមកស្តាំដៃបុកឡើងលើសួនច្បារចែកផ្លូវបណ្តាលឲ្យខូចខាតថ្មខឿនអស់ជាច្រើនដុំ និងខូចខាតរថយន្តយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៏រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាបន្តទៀត៕
អត្ថបទ៖ រស្មី
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


