ព័ត៌មានជាតិ
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅឃុំខ្វាវ
សៀមរាប ៖ លោកវរសេនីយ៍ទោ គង់ អឿន អធិការរង ស្រុកជីក្រែង បានប្រាប់កម្ពុជាថ្មីយើង ឲ្យដឹងនៅមុននេះថា នៅវេលាម៉ោងប្រមាណជាង ១៨ និង៣០ នាទីយប់ក្នុងថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២១ មានអគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលសាងសង់អំពីឈើលើថ្មក្រោម ៧ម៉ែត្រគុណ១២ម៉ែត្របានឆេះអស់ទាំងស្រុង។

លោកអធិការរងបន្តទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ ប៊ន ហិង ភេទប្រុសអាយុ៥២ឆ្នាំ រស់ភូមិខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែង ហើយនៅក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ នេះយករថយន្ត២គ្រឿង ទៅជួយ តែគួរឲ្យសោកស្តាយ ដោយសារ ផ្លូវវែងឆ្ងាយ ទើបបានទៅអន្តរាគមន៍ជួយមិនឲ្យឆេះរាលដាលបន្តទៀត។ មូលហេតុមកពីផ្ទុះហ្សេខ្សែភ្លើង ហើយសម្ភារៈត្រូវបានខូចខាតទាំងស្រុង៕
ដោយ ៖ គឿនវេត




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


