ព័ត៌មានជាតិ
ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង អភិបាលរាជធានី ចុះពិនិត្យ និងបញ្ជាកម្លាំងភ្លាមៗដើម្បីទប់ស្កាត់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២៥ តុលានេះបានដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ពិសេសសហការជាមួយនឹងទាហាន ធ្វើអន្តរាគមន៍ ទប់ស្កាត់កុំឱ្យទឹកជន់លិច លំនៅឋានប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ខណៈដែរ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយគ្នា ទប់ទំនប់ស្ទឹងព្រែកត្នោតឲ្យបានរឹងមាំជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងនេះ។ បន្ថែមនេះ លោកក៏បានធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់ ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺយើងអាចបញ្ចៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរនេះបាន សំខាន់គឺរក្សាអាយុជីវិតប្រជាពលរដ្ឋឲ្យបានគង់វង់។


ការហក់ឡើងខ្លាំង ទឹកជំនន់ព្រែកត្នោតនេះ គឺដោយសារតែ មានការបើកទ្វារទឹក នៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យទឹកហក់ឡើងខ្លាំងនិងបានធ្វើឲ្យមានការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះតែម្តង។ គួរបញ្ជាក់ថា កម្លាំងដែលចុះជួយអន្តរាគមន៍ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ សង្កាត់និងមន្ទីរពាក់ព័ន្ធហើយ កម្លាំងទាហាចំនួន៣០០នាក់ក៏បានចុះមកជួយអន្តរាគមន៍ផងដែរ។
បើតាមសេចក្តីគោរពរាយការណ៍ ថា៖ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៥ខែ តុលា ឆ្នាំ២០២១ នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៧,៦០ម៉ែត្រ(កើនឡើង ០,៩៦ម៉ែត្រធៀបព្រឹកម្សិលមិញ)។
ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារស្មើនិង៧,៨៦ម៉ែត្រ (+០,៨៦ម៉ែត្រខ្ពស់ជាង កម្រិតកម្ពស់ទ្វារបិទ/ បើកទ្វារដោះទឹកកម្ពស់ ៣,០០ម៉ែត្រ×២សន្លឹក ៣,៥០ម៉ែត្រ×២សន្លឹក និង៤,០០ម៉ែត្រ×១សន្លឹក) ។
ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ៦,០៩ម៉ែត្រ (+១,២៩ម៉ែត្រហូរលើ កម្រិតកម្ពស់ទំនប់បង្ហៀរ)ស្ថានភាពទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោកម្ពស់ទឹកខាងក្រោយទ្វារស្មើ៨,៩០ម៉ែត្រ (កើនឡើង +០,៧០ម៉ែត្រ ធៀបព្រឹកម្សិលមិញ) ធៀបកម្ពស់ទឹកមុខទ្វារនិង ក្រោយទ្វារ ខុសគ្នា ០,១៩ម៉ែត្រ (បើកទ្វារដោះទឹកកម្ពស់៤,០០ម៉ែត្រ×៤សន្លឹក)៕
អត្ថបទ៖ ស្រីរ័ត្ន





-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
កីឡា៨ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម