Connect with us

ព័ត៌មានជាតិ

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុង ក្រុងសៀមរាប សម្រេចបានជិត៨៤ភាគរយហើយ

បានផុស

នៅ

​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា វឌ្ឍនភាព​ការងារនៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០២១ សម្រេចបាន​ជារួម​ជិត​៨៤​ភាគរយ នៃ​ប្រវែង​សរុប​ជាង១០៦​គីឡូម៉ែត្រ ខណៈ​ផ្លូវ​ចាក់​ក្រាល​បេតុង​បាន​ដំណើរការ​ជិត​រួចរាល់​ហើយ ហើយការរៀបចំ​ខឿន​ចិញ្ចើមផ្លូវ ក្រាល​ថ្ម​ម៉ា​ត​លើផ្លូវ​ថ្មើរជើង និងចាក់​អ៊ុត​កៅស៊ូ​បេ​ទី​ម ក៏​កំពុង​ដំណើរ​ដែរ ដែល​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជាង១៤៩​លាន​ដុល្លារអាមេរិក និងត្រូវ​ប្រើប្រាស់​ពេលវេលា​ប្រតិបត្តិការ​ចំនួន​១៣​ខែ ដែល​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​។

របាយការណ៍​បានបញ្ជាក់​ទៀតថា មាន​ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស​អន្តរក្រសួង​ចំនួន​៩ ក្រុម កំពុង​ធ្វើ​ប្រតិបត្តិការ​នេះ ក្នុងនោះ​អង្គភាព​វិស្វកម្ម​របស់​រដ្ឋ កំពុង​អនុវត្ត​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​៣៨​ខ្សែ​មាន​ចំនួន​៦​អង្គភាព សម្រេចបាន​ប្រមាណ​ជាង​៨៥​ភាគរយ ,នាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អនុវត្ត​ការងារ​តម្លើង​បរិក្ខា​ផ្លូវថ្នល់ សម្រេចបាន​ប្រមាណ​៥៥​ភាគរយ និង នាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អនុវត្ត​លើ​ការងារ​សាងសង់​ប្រព័ន្ធ​លូទឹកកខ្វក់ និង​លូ​រំដោះ​ទឹកភ្លៀង ដែលជា​គម្រោង​ក្រៅពី​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​៣៨​ខ្សែ ទទួលបាន​លទ្ធផល​ជិត​៩៩​ភាគរយ ។​

របាយការណ៍​បាន​ឲ្យ​ដឹង​បន្ថែមថា លទ្ធផល​ទាំងនេះ​ឆ្លុះ​បង្ហាញថា បើទោះជា​ស្ថិតក្រោម​វិបត្តិ​នៃ​ជំងឺ​កូ​វិដ​-១៩​មិនទាន់បាន​បញ្ចប់​នៅឡើយ​ក៏ដោយ ក៏ប៉ុន្តែ​ឱកាស​ដើម្បី​អភិវឌ្ឍន៍​នៅតែ​ស្ថិត​ជា​សក្តានុពល សម្រាប់​ត្រៀម​ចូលទៅ​កាន់​អនាគត​មួយ រួម​ដំណើរ​ជាមួយ​ផែនការមេ​១៥​ឆ្នាំ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ដែលជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​មាតុភូមិ និង​ប្រជាជាតិ​កម្ពុជា ហើយ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នេះ កំពុង​ធ្វើ​ឲ្យ​ក្រុង​ទេសចរណ៍​សៀមរាប នេះឆ្ពោះទៅរក​ការអភិវឌ្ឍន៍​នៃ​ក្រុង​ទេសចរណ៍​អង្គរ ទំនើប និង​ឆ្លាត​វៃ ។​

គួររំលឹកថា នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា រាជរដ្ឋា​ភិបាល​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​សន្សំ​ប្រមាណ​ពី១០០​លាន​ដុល្លារ​អាមេរិក ទៅ​១៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប និង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នេះ ។​

គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ គឺ ៖ ប្រភេទ​ទី​០១. ចាក់​បេតុង​កម្រាស់ ២៥​សង់ទីម៉ែត្រ ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ (AC)​ពីលើ​ទេ , ប្រភេទ​ទី​០២. ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧​សង់ទីម៉ែត្រ យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន , ប្រភេទ​ទី​០៣. ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង ប្រភេទ​ទី​០៤. អ៊ុត​កៅស៊ូ​បេតុង​កម្រាស់ ១៥​សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ ស្របតាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោតជាសំខាន់​លើ​គុណភាព និង ប្រសិទ្ធភាព ដែល​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងមាន​រៀបចំ​បណ្តាញ​លូទឹក​ភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង រៀប​ខឿន​ចិញ្ចើមផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ហើយ​ព្រមទាំង​បានគិត​គូរ​ពី​ទិដ្ឋភាព​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍​ដូចជា​៖ បណ្តាញ​ខ្សែកាប ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ផ្លូវ​ថ្មើ​ជើង​, ផ្លូវ​សម្រាប់​ជនពិការ​, ផ្លូវ​ជិះ​កង់​, ចំណតរថយន្ត​, ផ្លាកសញ្ញា​និង​គំនូស​សញ្ញា​ចរាចរណ៍​, ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​, សួនច្បារ​, និង​ការដាំ​ដើមឈើ​លម្អ​ផ្លូវ​ជាដើម ៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

តំបន់​ចាក់​អង្រែ​ក្រោម​ឆ្នាំនេះ​អាច​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជីក​ដាក់លូ​ហូ​ទៅ​អូរ​ស្ទឹង​ជ្រៅ​(​ស្ទឹង​ព្រែក​ត្នោត​)

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​ ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា៩ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

វប្បធម៌ ជំនឿ២១ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម