ព័ត៌មានជាតិ
ចាប់ខ្លួនថៅកែទិញលក់រថយន្ត ពាក់ព័ន្ធចេញសែកស្អុយជាង២០ម៉ឺនដុល្លារ
ថៅកែរកស៊ីទិញលក់រថយន្តម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ( ករណីប្រើប្រាស់មូលប្បទានប័ត្រអត់មានសាច់ប្រាកជាង២០ម៉ឺនដុល្លារ។
ជនសង្ស័យឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានអ្នកស្រីឈ្មោះ គិត ផល្លី បានប្តឹងនៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រ កាន់ជនសង្ស័យថា ប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក (២១.២១៨០ ដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ នឹងឆ្នាំ ២០២១ នេះ។

ពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣លើក សរុបជាទឹកប្រាក់៦៤ម៉ឺន៣៣០០ ដុល្លារអាមេរិក ដោយយកទៅទិញរថយន្តចំនួន ១១គ្រឿង ដើម្បីដាក់តាំងលក់បានផលចំណេញ យកប្រាក់ទៅសងដើមបណ្តឹងវិញ។ ប៉ុន្តែនៅពេលថៅកែឡាននោះលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ឲ្យទៅដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនសង្ស័យបានប្រើប្រាស់ មូលប្បទានប័ត្រ២សន្លឹកឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារ ថែមទាំងគេចវេះនឹងបំណុលនោះ ទើបត្រូវគេប្តឹង។ នៅដំណាក់ កាលស៊ើបសួរ ថៅកែទិញ.លក់រថយន្ត ដែលរងនូវបណ្តឹងព្រហ្មទណ្ឌនេះ បានទទួលស្គាល់ការពិតយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ នឹងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតមិនសងទេ គ្រាន់តែពេលវេលានេះមានគេទិញរថយន្ត នៅជំពាក់វ័នករដោះស្រាយមិនទាន់ចេញដូចគ្នា៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



