ព័ត៌មានជាតិ
គ្រឿងញៀនជាង២០០គីឡូក្រាម បង្ក្រាបបាននៅកោះកុង មានប្រភពមកពីឡាវ
គ្រឿងញៀនជាង២០០គីឡូក្រាម ប្រភេទហេរ៉ូអ៊ីន ដែលសមត្ថកិច្ចបង្ក្រាបនៅស្រុកស្រែអំបិល កាលពីថ្ងៃទី២២ តុលាកន្លងទៅ គឺក្រុមជួញដូរមកពីប្រទេសឡាវ ត្រៀមនាំចេញទៅប្រទេសថៃ។
ប្រតិបត្តិបង្ក្រាប និងបន្តការស៊ើបអង្កេត៣ថ្ងៃមកនេះ ឃាត់បានមេខ្លោងចំនួន២នាក់ ជនជាតិថៃ ព្រមទាំងសារធាតុញៀនទម្ងន់២១២.៤គីឡូក្រាម ពុំមែនដឹកជញ្ជូនមកពីប្រទេសថៃចូលកម្ពុជាទេ ពោលគឺជនសង្ស័យដឹកឆ្លងកាត់ ដែលមានបំណងចង់នាំចេញទៅលក់ប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានរឹបអូសរថយន្ត១ គ្រឿង ទូកនេសាទធុនធំ១គ្រឿង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន២១២,៤គីឡូក្រាម ហើយឃាត់ខ្លួនមនុស្សបាន ៧នាក់។ លោកស្នងការនគរបាលខេត្ត បន្ថែមថា ក្នុងចំណោមនោះ មេខ្លោងជនជាតិថៃ ២នាក់ កម្មករខ្មែរ៥នាក់ និងស្រីម្នាក់។ វត្ថុតាង កំពុងរក្សាទុកនៅស្នងការនគរបាលខេត្តកោះកុង រីឯក្រុមជនសង្ស័យកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។
គួរកត់សម្គាល់ថា នេះជាការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំលើកទី១ហើយ ក្នុងតំណែងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្ថិតនៅចំណុចកន្លែងកើតហហេតុចំនួន២ មាត់ពាមស្រែអំបិល ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង ហៅការបង្ក្រាបនេះថា ជាការបង្ក្រាបទ្រង់ទ្រាយធំ ដោយមិនផ្ទុះអាវុធ។ មុខសញ្ញាដែលឃាត់ខ្លួនបានមានខ្សែបណ្តាញនាំចូលមកពីប្រទេសឡាវ ឆ្លងកាត់តាមខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ចូលមកខេត្តកោះកុង ឆ្ពោះទៅគោលដៅនៅឯប្រទេសថៃ។
ក្រុមជនសង្ស័យ៧នាក់ខាងលើ ត្រូវបានអយ្យការសាលាដំបូងខេត្ត ចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ដាក់ពន្ធនាគារពី២០ទៅ៣០ឆ្នាំ ឬផ្តន្ទាទោសអស់មួយជីវិត ហើយពិន័យជាថវិកា៤០លានដល់១០០លានរៀល៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស