ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យការចែកចាយវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ក្នុងតម្លៃសមរម្យនិងទាន់ពេល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រទេសប្រទេសអាស៊ីបូព៌ាត្រូវប្រឹងប្រែងនិងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ធ្វើជារបៀបវារៈនយោបាយ។ ទន្ទឹមនេះជាមួយនឹងការអភិវឌ្ឍន៍ថ្មីៗនៃវ៉ាក់សាំងនិងថ្នាំព្យាបាលកម្ពុជាក៏សុំអំពាវនាវឲ្យការចែកចាយ វ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌ក្នុងតម្លៃសមរម្យនិងទាន់ពេល។ ខណៈវិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក។ ,ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងការថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ,ហើយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

កិច្ចប្រជុំនេះមានការចូលរួមដោយមេដឹកនាំអាស៊ានចំនួន១០ និងមេដឹកនាំប្រទេសអាស៊ីបូព៌ាដែលរួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ រុស្សី សហ រដ្ឋអាមេរិក ហើយក៏មានអង្គការពាណិជ្ជកម្មពិភពលោកអង្គការសុខភាពពិភពលោកចូលរួមផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា «វិបត្តិនៃជំងឺកូវីដ-១៩នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូចនេះការប្រយុទ្ធនឹងជំងឺកូវីដ-១៩គឺជារបៀបវារៈចាំបាច់ ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ កម្ពុជាយល់ថាប្រទេសទាំងអស់ត្រូវប្រឹងប្រែងនិងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះដោយមិនប្រកាន់និន្នាការនយោបាយនិងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ធ្វើជារបៀបវារៈនយោបាយ។ ទន្ទឹមនេះជាមួយនឹងការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំងនិងថ្នាំព្យាបាលកម្ពុជាក៏សុំអំពាវនាវឲ្យការចែកចាយវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រព្រឹត្តទៅប្រកបដោយសមធម៌ក្នុងតម្លៃសមរម្យនិងទាន់ពេល»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ដើម្បីពន្លឿនការស្តារសង្គមសេដ្ឋកិច្ចយើងត្រូវបន្តធានាឲ្យបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង និងពាណិជ្ជកម្មឆ្លងដែនពង្រឹង សមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូចនិង មធ្យម លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជនជំរុញការតភ្ជាប់និងសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ ។ក្នុងស្មារតី នេះ,កម្ពុជាសូមអបអរចំពោះការដាក់ចេញនូវសេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរ ណ៍ និង សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្តារឡើងវិញប្រកបដោយចីរភាពនិងបៃតង។
ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពថ្មីឆ្នាំ ២០២៣-២០២៧ កម្ពុជាយល់ថាគួរផ្តោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន ៤ ស្របតាមនិន្នាការសកលរួមមាន ៖(១).ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ (២).ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (៣).ការជំរុញនិង ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល និង (៤).ថាមពលប្រកបដោយចីរភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ជាតំបន់សន្តិភាពស្ថិរភាព និង គ្មានអាវុធនុយក្លេអ៊ែ។ លើមូលដ្ឋាននេះកម្ពុជាសូមអំពាវនាវសូមឲ្យរាល់ គំនិតផ្តួចផ្តើមរួមទាំងសម្ព័ន្ធភាពយោធាដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ាគោរពមជ្ឈភាពអាស៊ានបំពេញបន្ថែមនូវយន្តការដែលមានស្រាប់ និង លើការគោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដើម្បីរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និង វិបុលភាពក្នុងតំបន់៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


