ព័ត៌មានជាតិ
ឥឡូវនេះអ្នកប្រើប្រាស់បាគងអាចប្រើវីងដើម្បីដកប្រាក់ពីធនាគារជាច្រើន
ចាប់ពីពេលនេះ អតិថិជនវីង អាចដកប្រាក់ពីធនាគារចំនួន ១៨ ទូទាំងប្រទេសតាមរយៈបាគង។
អតិថិជនដៃគូធនាគារនៃបាគង ដែលជាប្រព័ន្ធបច្ចេកវិទ្យា Blockchain ប្រកបដោយភាពច្នៃប្រឌិតដំណើរការដោយប្រព័ន្ធឌីជីថលដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិកម្ពុជា ឥឡូវនេះពួកគេអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីងនៅទូទាំងប្រទេស។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ វីងនៅតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជាគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុចល័តដែលធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការរួមសហការវាបាគង និងវីង យើងនឹងជំរុញចក្ខុវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បាគងដែលបានដាក់ឲ្យដំណើរការកាលពីចុងខែតុលានេះ ជាកម្មវិធីអន្តរធនាគារមួយដែលជម្រុញការទូទាត់សាច់ប្រាក់យ៉ាងរលូនរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នានូវហិរញ្ញវត្ថុឌីជីថលនេះ នឹងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងសុវត្តិភាពនៃការទូទាត់ចំណាយ និងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុក៏ដូចជាលើកកម្ពស់ប្រតិបត្តិការគ្មានសាច់ប្រាក់នៃប្រាក់រៀលដែលជារូបិយប័ណ្ណជាតិផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយដែលប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបែបនេះ ត្រូវបានដាក់ឲ្យតំណើរការដើម្បីភ្ជាប់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទូទាត់ផ្សេងទៀតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ តាមរយៈភាពជាដៃគូនេះ យើងអាចជួយសម្រួលដល់ការផ្ទេរប្រាក់តាមបែបឌីជីថល ដល់ស្ថាប័នផ្សេងៗបានយ៉ាងរហ័ស និងងាយស្រួល។ ជាមួយប្រព័ន្ធបាគង អតិថិជននៃធនាគារដៃគូទាំងអស់ឥឡូវនេះនឹងអាចប្រើប្រាស់បណ្តាញភ្នាក់ងារវីងទូទាំងប្រទេសដើម្បីដកប្រាក់របស់ពួកគេ»។
សម្រាប់អ្នកប្រើប្រាស់ទូទៅ បាគងកែលម្អរបៀបនៃការទូទាត់សាច់ប្រាក់ និងធនាគារចល័ត តាមរយៈការរួមបញ្ចូលនូវសេវាកម្មធនាគារ និងសេវាហិរញ្ញវត្ថុ ចូលក្នុងទម្រង់តែមួយ។ ដោយសារតែរូបិយប័ណ្ណឌីជីនេះអាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួលរវាងប្រជាជននិងស្ថាប័ន ទើបធ្វើឲ្យអ្នកប្រើប្រាស់អាចទទួលនិងផ្ទេរប្រាក់ទៅមិត្តភក្តិ សមាជិកគ្រួសារ និងដៃគូអាជីវកម្មគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់បាគង អាចធ្វើការផ្ទេរប្រាក់តាមរយៈ ស្កេន QR កូដ វាយបញ្ចូលលេខទូរសព្ទ ឬគ្រាន់តែជ្រើសរើសឈ្មោះអ្នកទទួលពីបញ្ជីទំនាក់ទំនងរបស់ពួកគេ។

អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចជ្រើសរើសស្ថាប័នហិរញ្ញវត្ថុណាមួយនៅក្នុងបណ្តាញប្រព័ន្ធបាគងដើម្បីផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក ហើយថែមទាំងអាចធ្វើការត្រួតពិនិត្យប្រវត្តិប្រតិបត្តិការប្រើប្រាស់ទៀតផង។ នៅពេលផ្ទេរប្រាក់ហើយ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគងទៅគណនីវីង ហើយពួកគេអាចប្រើប្រាស់ភ្នាក់ងារវីងទូទាំងប្រទេសដើម្បីដកប្រាក់។
ប្រទេសកម្ពុជាកំពុងជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈរូបិយប័ណ្ណឌីជីថល ហើយក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឌីជីថលដ៏ធំមួយនៅក្នុងប្រទេស វីងកំពុងរួមចំណែកធ្វើឲ្យការខំប្រឹងប្រែងមួយនេះជោគជ័យ។
លោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «បាគងនិង វីង កំពុងរួមគ្នាជំរុញប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាឱ្យឈានដល់ការអភិវឌ្ឍកម្រិតថ្មីមួយទៀត។ សម្រាប់យើង វាជាការបើកឲ្យមានការផ្តល់សេវាដាក់ប្រាក់និងដកប្រាក់ដែលប្រកបដោយភាពងាយស្រួលដល់អតិថិជនរបស់ដៃគូធនាគារនៃបាគង»។
នោះមានន័យថា អតិថិជនទាំងនេះឥឡូវអាចប្រើប្រាស់សេវារបស់បណ្តាញភ្នាក់ងារវីងជាង ៨២០០ គ្រប់ទីកន្លែងពីរាជធានីភ្នំពេញ រហូតដល់តាមស្រុកនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ឥឡូវនេះមានស្ថាប័នហិរញ្ញវត្ថុចំនួន ១៨ ទូទាំងប្រទេស ហើយដែលបានក្លាយជាសមាជិករបស់ប្រព័ន្ធបាគង។ សម្រាប់អ្នកប្រើប្រាស់ថ្មី លោកអ្នកអាចស្វែងរកកម្មវិធីប្រព័ន្ធបាគងនៅក្នុង App Store និង Google Play Store ឬតាមរយៈគេហទំព័រ៖ https://bakong.nbc.org.kh ៕
អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


