ព័ត៌មានជាតិ
ធនាគារអេស៊ីលីដា៖ អតិថិជនរីកចម្រើន ធនាគារក៏រីកចម្រើនដែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ និងផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់។

លើសពីនេះទៀត ធនាគារនេះក៏បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកប ដោយកម្រិតខ្ពស់បំផុតផងដែរ ព្រោះថាយើងតែងឃើញពីរបៀបនៃការទទួលបម្រើសេវាកម្មរបស់ធនាគារខ្មែរមួយនេះ បែបជាលក្ខណៈវប្បធម៌ខ្មែរ ដោយការធ្វើគារវកិច្ច លើកដៃសំពះ ជាមួយស្នាមញញឹម។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានឲ្យដឹងថាធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» បម្រើអតិថិជនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញតម្រូវការជូនអតិថិជនដោយយកចិត្តទុកដាក់។ រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែយកមកដោះស្រាយជូនពួកគាត់ភ្លាមៗប្រកបដោយគុណធម៌ ធនាគារចាត់ទុកអតិថិជនជាដៃគូអាជីវកម្មដែលមិនអាចខ្វះគ្នាបានដោយសារធនាគារមានធនធានប្រកបដោយជំនាញតាមមុខងារតួនាទីជាអ្នកប្រឹក្សាយោបល់ជូនអតិថិជនលើដំណើរការអាជីវកម្មរបស់ពួកគាត់ឲ្យទទួលបានជោគជ័យ។ លោកស្រីបានបន្តថា « យើងប្រកាន់យកទស្សនៈ អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា » ។

ឆ្លើយតបនឹងសំណួរសួរថា តើលោកស្រីអាចដឹងបានទេពីកម្រិតនៃការពេញចិត្តរបស់អតិថិជនមកលើការបម្រើសេវាកម្មរបស់ធនាគារ អេស៊ីលីដា លោកស្រីញញឹមហើយឆ្លើយតបមកវិញដោយជឿជាក់ថា «ជាការពិតយើងជាអ្នកបម្រើអតិថិជន ពិតណាស់ថាយើងមិនអាចដឹងពីកម្រិតថាតើអតិថិជនរបស់យើងពេញចិត្តនឹងការបម្រើសេវាកម្មយើងកម្រិតណានោះទេ មានអតិថិជនទេ ដែលលោកអាចវិនិច្ឆ័យពីគុណភាពនៃការបម្រើសេវាកម្មរបស់យើង »។

លោកស្រីបានបន្តទៀតថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្មហិរញ្ញវត្ថុជិត ៣០ឆ្នាំហើយដល់អតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ហើយបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។ ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនង សម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email:[email protected]
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


