ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ៥ប្រភេទទៀត
ក្រសួងសុខាភិបាលផ្ដល់ជូន វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM N17 EUA-2021 នូវវ៉ាក់សាំង៥ប្រភេទ មានដូចជា ប្រភេទ Sputnik V ប្រភេទ CoviVac (Russia COVID-19 vaccine) ប្រភេទ Sputnik-Light និងប្រភេទ EpiVacCorona ចំនួន ២ប្រភេទក្នុងលក្ខខណ្ឌបន្ទាន់ ដែលវ៉ាក់សាំងទាំងនេះផលិតនៅប្រទេសរុស្ស៊ី។
នេះបើយោងតាម វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ ដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
លក្ខខណ្ឌនៃការប្រើប្រាស់វ៉ាក់សាំងទាំងនេះគឺ ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន។ ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។ ព័ត៌មានសំខាន់ៗ (ឧ. ឈ្មោះគ្រឹះស្ថានផលិត លេខឡូត៍ កាលបរិច្ឆេទផុតកំណត់។ល។) គួរតែត្រូវបានកំណត់ និងកត់ត្រានៅក្នុងឯកសារដឹកជញ្ជូន និង/ ឬឯកសារចែកចាយ ហើយត្រូវរាយការណ៍ទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។
លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការ (ត្រូវអនុវត្តដោយ អង្គភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩)។ អង្គភាពទាំងនោះមាន កម្មវិធីជាតិផ្តល់ថ្នាំបង្ការ (NIP) នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្តល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក។
លោក ម៉ម ប៊ុនហេង បានបន្តថា មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងអង្គភាពពាក់ព័ន្ធដទៃទៀត ត្រូវរាយការណ៍អំពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (AEFI) និងតាមដានវ៉ាក់សាំង រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងផ្តល់ថ្នាំបង្ការ និងដែលបានចាក់ជូនបុគ្គលម្នាក់ៗ (ត្រូវកត់ត្រាលេខឡូតិ៍វ៉ាក់សាំងក្នុងសៀវភៅផ្តល់ថ្នាំបង្ការ និងទម្រង់របាយការណ៍ស្តីពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ)។
សម្រាប់កម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (ដូចជា ប្រតិកម្មអាណាហ្វីឡាក់ទិច) នៅទីកន្លែង ចាក់វ៉ាក់សាំង រៀបចំប្រព័ន្ធសម្រាប់បញ្ជូន និងគ្រប់គ្រងបន្ទាន់នៃប្រតិកម្មរំខានបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាន និងកំពុងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចជា ស៊ីណាហ្វាម (Sinopharm) ស៊ីណូវ៉ាក់ (Sinovac) ចនសុន & ចនសុន (Johnson & Johnson)៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


