Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមួយរូប ឧបត្ថម្ភថវិកា ៤០ម៉ឺន រៀលដល់កុមារាម្នាក់ ឈរតម្រង់ជួរត្រៀមចូលរៀន ដោយ​មាន​ពាក់​កាត​ចាក់​​វ៉ាក់សាំង

បានផុស

នៅ

លោក ​ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៤០ ម៉ឺនរៀល ដល់កុមារា​ម្នាក់ ដែលកំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយត្រូវបាន​ទទួលការចាប់អារម្មណ៍យ៉ាងច្រើន លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

លោក ​ជា ច័ន្ទ​បរិបូរណ៍ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកជូនថវិកាចំនួន ៤០ម៉ឺនរៀល ដែលជាប្រាក់ខែរបស់លោក សម្រាប់កុមារារូបនេះ ទិញស្បែកជើង និងសំលៀកបំពាក់ទៅសាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបដែរថា សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបង្ហោះរូបភាពកុមារាម្នាក់ ដែល កំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកុមារារូបនេះ និងអមជាមួយខ្លឹមសារថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម